កម្រងរូបភាព៖ ព្យុះ Harvey បង្កភ្លៀងធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍រដ្ឋតិចសាស់
លោក Moses Juarez (ឆ្វេង) និងលោក Anselmo Padilla បានដើរកាត់ទឹកជន់លិចក្នុងតំបន់ដែលបង្កឡើងដោយព្យុះត្រូពិក Harvey នៅក្នុងទីក្រុង Houston រដ្ឋតិចសាស់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។
អ្នកស្រី Lisa Rehr ឱប Maximus កូនប្រុសរបស់អ្នកស្រីដែលមានអាយុ៤ឆ្នាំ ក្រោយពេលដែលព្យុះសង្ឃរា Harvey បានជន់លិចផ្ទះអ្នកស្រី នៅពេលដែលអ្នកស្រី និងកូនកំពុងរង់ចាំអ្នកសង្គ្រោះមកជម្លៀសចេញពីទីក្រុង Rockport រដ្ឋតិចសាស់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
ពលរដ្ឋនាំគ្នាដើរកាត់ទឹកជន់លិចដែលបង្កឡើងដោយព្យុះត្រូពិក Harvey កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង Houston រដ្ឋតិចសាស់។
អ្នកបើករថយន្តម្នាក់ព្យាយាមឆ្លងកាត់ផ្លូវដែលមានបង្គោលភ្លើង និងខ្សែភ្លើងបាក់ធ្លាក់ ដោយសារតែព្យុះសង្ឃរា Harvey នៅទីក្រុង Taft រដ្ឋតិចសាស់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
រថយន្តមួយបានជាប់នៅក្នុងទឹកជំនន់ដែលបង្កឡើងដោយព្យុះសង្ឃរា Harvey នៅទីក្រុង Point Comfort រដ្ឋតិចសាស់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
អគារផ្ទះល្វែងមួយត្រូវបានបំផ្លាញទៅជាបំណែកឈើ ក្រោយពេលដែលព្យុះសង្ឃរា Harvey បានបោកបក់ទីក្រុង Rockport រដ្ឋតិចសាស់ កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៧។
យន្តហោះមួយត្រូវបានព្យុះសង្ឃរា Harvey បក់បោកដាំក្បាលចុះក្រោម នៅក្បែរក្រុង Fulton រដ្ឋតិចសាស់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
ផ្ទះមួយខ្នងត្រូវបានបក់បោកដោយខ្យល់ព្យុះសង្ឃរា Harvey និងទឹកជន់លិចនៅទីក្រុង Rockport រដ្ឋតិចសាស់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
រថយន្តជាច្រើនគ្រឿងត្រូវបានបោះបង់ចោលនៅស្ថានីយប្រេងឥន្ធនៈមួយ ក្រោយពេលដែលព្យុះសង្ឃរា Harvey បានបណ្តាលឲ្យមានដីបាក់នៅតំបន់ឆ្នេរ Texas Gulf ហើយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ នៅទីក្រុង Houston កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។