ពលរដ្ឋរាប់ម៉ឺននាក់ធ្វើបាតុកម្មនៅតាមដងផ្លូវនៅមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារយោធា

Your browser doesn’t support HTML5

ពលរដ្ឋរាប់ម៉ឺននាក់ក្នុងប្រទេសមីយ៉ាន់ម៉ាបានចេញធ្វើបាតុកម្មតាមដងផ្លូវនានាចាប់តាំងពីចុងសប្តាហ៍មកដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា និងបានអំពាវនាវឲ្យយោធាដោះលែងលោកស្រី Aung San Suu Kyi មេដឹកនាំដែលត្រូវបានជ្រើសរើសតាមការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ លោក Arash Arabasadi នៃវីអូអេ រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល។