ប្រជាជន​អ៊ីស្រាអែល​ ២ ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន ៣

  • ​Reuters

Your browser doesn’t support HTML5

ប្រជាជន​អ៊ីស្រាអែល​យ៉ាង​ហោច​ណាស់​ចំនួន ២ ម៉ឺន​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ទីក្រុង​ធំៗ​ចំនួន ៣ កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ប្រឆាំង​នឹង​ផែនការ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​លោក​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu។ អ្នក​រៀបចំ​ធ្វើ​បាតុកម្ម​នេះ​បាន​ចោទប្រកាន់​លោក Netanyahu ថា​បាន​ធ្វើ​ឱ្យ​អន់ថយ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​អាណត្តិ​ថ្មី៕