កំណត់និពន្ធ៖ បញ្ហាឡើងកំដៅផែនដី បានក្លាយជាប្រធានបទសំខាន់មួយសម្រាប់ឲ្យមេដឹកនាំពិភពលោកដោះស្រាយ ដោយសារប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ កំពុងរងការប៉ះពាល់ខ្លាំងពីបញ្ហានេះ។ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងគ្រោះខ្លាំងដោយសារតែការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុនេះ រួមមានភ្លៀងខុសរដូវ ដែលនាំអោយមានទឹកជំនន់និងកំដៅកើនឡើងខ្លាំង ហើយក៏នាំអោយមានភាពរាំងស្ងួតផងដែរ។ មេដឹកនាំនៃបណ្តាប្រទេសនានាក្នុងពិភពលោក បានជួបគ្នានៅទីក្រុងប៉ារីសកាលពីខែវិច្ឆការនិងខែធ្នូនេះ ដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយការកើនឡើងកំដៅផែនដី។ លោក តឹក វណ្ណារ៉ា នាយកអង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាល បានទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនេះនៅទីក្រុងប៉ារីសកាលពីចុងខែវិច្ឆការរហូតដល់ដើមខែធ្នូ។ នាង ផន បុប្ផានៃ VOA បានសន្ទនាជាមួយលោកតឹក វណ្ណារ៉ា អំពីបញ្ហាកើនឡើងកំដៅផែនដីនិងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសនោះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
Your browser doesn’t support HTML5