ក្រុម​តាលី​បង់​អះអាង​ការ​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​ដែល​សម្លាប់​ជនជាតិ​អាមេរិក​បី​នាក់​នៅ​អាហ្វហ្គានីស្ថាន​

ផែនទី​ក្រុង Kabul ប្រទេសអាហ្វហ្គានីស្ថាន។ក្រុម​តាលី​បង់​អះអាង​ទំនួលខុសត្រូវ​លើ​ការ​វាយប្រហារ​ដែល​សម្លាប់​ជនជាតិ​អាមេរិក​បី​នាក់​នៅ​អាហ្វហ្គានីស្ថាន​។

អ្នក​ម៉ៅ​ការ​ ៣​ នាក់​ ឲ្យ​ក្រសួង​ការពារ​ប្រទេស​សរអា​ ដើម្បី​ជួយ​ហ្វឹក​ហ្វឺន​បុគ្គលិក​កងទ័ព​អាកាស​ អាហ្វហ្កានីស្ថាន​ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ចំណត​យន្តហោះ​ក្រុង​ កាប៊ុល​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ប្រភព​យោធា​ហៅ​ថា​«ការ​វាយ​ប្រហារ​ផ្ទៃ​ក្នុង»។​

ក្រុម​តាលីបង់​ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​សម្លាប់​នេះ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។​

អ្នក​នាំពាក្យ​ក្រុម​ តាលីបង់​ Zabihullah​ Mujahid​ និយាយ​ថា​អ្នក​លួច​ចូល​ធ្វើការ​របស់​ក្រុម​តាលីបង់​ម្នាក់​នៅ​ក្នុង​ចំណត​យន្តហោះក្រុង​ការប៊ុល​ ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ​ ហើយ​ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​ការ​បាញ់​តប​ទៅ​វិញ។​

ជនជាតិ​ អាហ្វហ្កានីស្ថាន​មាន​ឯកសណ្ឋាន​ បាន​សម្លាប់​អ្នក​ហ្វឹកហ្វឺន​យោធា​ជាតិ​អាមេរិកាំង​របស់​ខ្លួន​ជា​ច្រើន​ដង​ពី​មុន​មក៕