កោះតៃវ៉ាន់​ត្រៀម​វិធានការ​សុវត្ថិភាព​អាកាស​ចរណ៍​ថ្មី​ក្រោយពី​ការធ្លាក់​យន្តហោះ

  • Ralph Jennings

ទាហ៊ាន​សម្អាត​កម្ទេចកម្ទី​នៃ​យន្តហោះ​នៃ​ក្រុមហ៊ុន TransAsia Airways ដែល​ធ្លាក់​នៅ​លើ​កោះ Penghu នៃ​កោះតៃវ៉ាន់​។ រូបថត នៅ​ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០១៤។

លោក​ប្រធានាធិបតី​ Ma Ying-jeou នៃ​កោះ​តៃវ៉ាន់​បាន​សុំ​គណៈរដ្ឋមន្ត្រី​របស់​លោក​ឲ្យ​ពង្រឹង​សុវត្ថិភាព​ជើង​យន្តហោះ​ពាណិជ្ជកម្ម ​បន្ទាប់ពី​យន្តហោះ​ប្រតិកម្ម​ ម៉ាស៊ីន​ពីរ​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ TransAsia Airways ​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់​បានធ្លាក់​នៅក្បែរ​អាកាស​យានដ្ឋាន​ដ៏សំខាន់នៅក្នុង​កោះ Penghu។ យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​៥៨នាក់ ​បាន​ធ្លាក់​និង​ឆេះ​កាលពី​ថ្ងៃពុធ​សប្តាហ៍​មុន​នៅក្នុង​ពេល​ព្យាយាមចុះចត​ជា​លើកទីពីរ។

លោក Lin Chun-liang ​ប្រធាន​ក្រុមបទដ្ឋាន​សុវត្ថិភាព​អាកាស​នៃ​រដ្ឋបាលអាកាសចរណ៍​ស៊ីវិល ​រំពឹង​ថា​នឹង​មាន​ការបន្តឹង​ច្បាប់​ដែល​មាន​ស្រាប់​យ៉ាង​តិច​៤ ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​លោក​ប្រធានាធិបតី។

លោក​មាន​ប្រសាសន៍​ថា ​គ្រប់​ក្រសួង​មាន​ការរវល់​នឹង​កិច្ចការ​នានា​ដោយ​សារការ​ធ្លាក់​យន្តហោះ​នេះ​ និង​រឿងរ៉ាវ​ដែល​ទាក់ទង​ទៅ​នឹង​គ្រួសារ​របស់​ជនរងគ្រោះ​និង​សម្រប​សម្រួល​ទៅតាម​វិធានការ​ជាក់លាក់​មួយ​ចំនួន​ដែល​ធ្វើ​តាម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី។​ លោក​ Lin ​និយាយ​ថា​វិធានការ​មួយ​គឺ​ត្រូវ​បិទ​អាកាស​យានដ្ឋាន​ញឹកញាប់​ជា​អន្តរជាតិ​ពីព្រោះ​ដោយសារ​ព្យុះ​ទីហ្វុងនិង​ព្យុះ​មាន​រន្ទះផ្គរ។

មន្ត្រី​មកពី​ក្រុមហ៊ុន​អាកាសចរណ៍ ​TransAsia Airways ​ដែល​មាន​អាយុ៦៣ឆ្នាំ​ ជឿ​ថា​គឺ​កត្តា​អាកាស​ធាតុ​ដែល​បណ្តាល​ឲ្យ​ធ្លាក់​យន្តហោះ​នោះ ​ក្រោយ​ពេល​មេឃ​ងងឹតថ្ងៃ​ពុធ​ ហើយ​ពួកមន្ត្រី​បាន​សុំទោស​ចំពោះ​ហេតុការណ៍​នេះ។ ជើង​យន្ត​ហោះ​ប្រមាណ​២០០​ជើង ​ត្រូវ​បាន​លុបចោល​នៅ​ថ្ងៃ​នោះ​ដោយសារ​ព្យុះទីហ្វុង​ Matmo ​ដែល​ឆ្លង​កាត់​កោះ​តៃវ៉ាន់​ប៉ុន្តែ​ពេល​ដែល​ព្យុះ​នោះ​បាន​ងាក​ទៅ​ប្រទេស​ចិន​វិញ ​ទើប​មាន​ជើងយន្តហោះ​ខ្លះៗ​អាច​ធ្វើការ​ហោះហើរ​បាន។

អាជ្ញា​ធរ​អាកាស​ចរណ៍​មិន​បាន​កំណត់​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការធ្លាក់យន្តហោះ​នោះ​ទេ ​ដែល​បាន​ធ្វើ​ឲ្យ​របួស​មនុស្ស​១០នាក់​ផង​ដែរ​នៅពេល​យន្តហោះ​ចុះទៅ​ក្នុង​ច្រក​ចង្អៀត​មួយ​រវាង​ជួរ​នៃ​ផ្ទះ​ចាស់ៗ​នៅ​ខាងក្រៅ​វាល​យន្តហោះ។

លោក​ Lin ​និយាយ​ថា ​តម្រូវការ​ឲ្យ​មាន​អ្នកបើកបរ​ជំនាញ​អាច​ឲ្យ​រិតបន្តឹង​ស្រប​ទៅ​តាម​ច្បាប់​ស្តីពី​ការប្រើ​យន្តហោះ​ចាស់ៗ។ យន្តហោះ​របស់​ក្រុមហ៊ុន​ TransAsia​ មាន​ចំណាស់​ប្រមាណ​១៤ឆ្នាំ ​នៅក្នុង​ការកម្រិត​តាម​ផ្លូវ​ច្បាប់​សព្វថ្ងៃ។ លោក​ Lin​ បន្ថែម​ថា​ផ្លូវ​យន្តហោះ​នៅ​ក្នុង​កន្លែង​ ដូចជា​នៅ​អាកាស​យានដ្ឋាន​ធំ​ពីរ ​របស់​កោះ Penghu អាច​ពិបាក​សម្រាប់​អ្នកបើក​យន្ត​ហោះ​មើល​ផ្លូវ​នៅពេល​មាន​ធាតុអាកាស​មិន​ល្អ។ ផ្លូវ​បើក​យន្ត​ហោះ​អាច​នឹង​គូស​ឡើងវិញ​ដើម្បី​ឲ្យ​បាន​ដល់​កម្រិត​បទដ្ឋាន​អន្តរជាតិ។

ប្រទេស​តៃវ៉ាន់​មាន​ចំនួន​ជើង​ហោះ​ហើរ​ ជា​មធ្យម​១,២៣៨​ ជើង​ក្នុង​មួយ​ថ្ងៃ​ នៅ​ក្នុង​ពាក់​កណ្តាល​ឆ្នាំ​ដំបូង។ គ្រោះថ្នាក់​ស្លាប់​ដោយ​ធ្លាក់​យន្តហោះ​ពាណិជ្ជកម្ម​ចុង​ក្រោយបង្អស់​គឺ​នៅក្នុង​ឆ្នាំ២០០២ ​នៅពេល​ដែល​យន្តហោះ​ China Airlines ​មួយ​បានផ្ទុះ​ពេល​ទើប​តែ​ហោះ​ឡើង​បាន​បន្តិច​ សម្លាប់​មនុស្ស​អស់​២២៥នាក់។

លោក Lin ​សង្ឃឹម​ថា​បទដ្ឋាន​ច្បាប់​ថ្មី​ងាយ​ស្រួល​ទទួល​បាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ទាំង​៧​របស់​តៃវ៉ាន់​ និង​ពី​ក្រសួង​រដ្ឋាភិបាល​ដទៃៗ​ទៀត។ ច្បាប់​នេះ​អាច​ចូល​ជា​ធរមាន​នៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍៕

ប្រែសម្រួល​ដោយ​អ្នកស្រី​នុច សារីតា