ឯកអគ្គរដ្ឋទូតជាក់ស្តែងនៃកោះតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកជួបប្រធានរដ្ឋសភាអាមេរិកដែលនាំឱ្យចិនខឹងសម្បារ

  • ​Reuters

ឯកអគ្គរដ្ឋទូត​ជាក់ស្តែង​​​​​នៃ​កោះតៃវ៉ាន់​ប្រចាំ​​​សហរដ្ឋ​អាមេរិកលោក Alexander Yui និង​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក Mike Johnson ក្នុងជំនួប​មួយ​នៅ​វិមាន​សភា​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

ក្រសួង​ការបរទេស​តៃវ៉ាន់​បាននិយាយនៅថ្ងៃពុធ​នេះ​ថា ​មន្ត្រី​ជា​ឯកអគ្គរដ្ឋទូត​ជាក់ស្តែង​នៃ​កោះតៃវ៉ាន់​ប្រចាំ​សហរដ្ឋ​អាមេរិកបានជួប​កាលពី​ថ្ងៃ​អង្គារ​ជា​មួយប្រធាន​រដ្ឋសភាអាមេរិកលោក​ Mike Johnson ​ហើយ​នាំឱ្យមានការស្តី​បន្ទោសខ្លាំង​ពី​រដ្ឋាភិបាលក្រុង​ប៉េកាំង។

សហរដ្ឋ​អាមេរិកជា​អ្នកគាំទ្រ​អន្តរជាតិ​សំខាន់​បំផុតរបស់​តៃវ៉ាន់និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ផង​ដែរ​ ទោះជាគ្មាន​ចំណង​ទាក់ទង​ការទូតជា​ផ្លូវការ​ជាមួយ​កោះ​នេះ ​ដែលប្រទេស​ចិន​យល់​ថា​ជាដែនដី​ខ្លួន​ក៏​ដោយ។

លោក​ Alexander Yui ​បានចូលកាន់​តំណែង​ថ្មី​របស់​លោកកាលពី​ខែមុន ​ដោយ​ជំនួស​លោក Hsiao Bi-khim ​ដែល​ពេលនេះ​កំពុងឈរឈ្មោះជា​បេក្ខជន​អនុប្រធានាធិបតីតៃវ៉ាន់​នៅ​ថ្ងៃសៅរ៍។

ក្រសួង​ការបរទេស​តៃវ៉ាន់បានថ្លែង​ថា​ លោក​ Yui ​បានអរគុណ​សភា​សហរដ្ឋ​អាមេរិកអំពី​ការគាំទ្រយូរ​មកហើយ​មកពី​គណបក្ស​ទាំង​ពីរដល់​តៃវ៉ាន់និង​ការសន្យា​ពង្រឹងកិច្ចការពារ​កោះ​នេះ។

ក្រសួង​នេះ​បាន​ថ្លែង​ថា​ នេះជា​លើកដំបូង​ហើយដែល​មន្ត្រី​ទាំង​ពីរ​នាក់​នេះបាន​ជួបគ្នា។

ប្រទេស​ចិន​បានធ្វើ​សមយុទ្ធ​យោធាជុំវិញកោះតៃវ៉ាន់​កាលពី​ខែ​សីហា ​ឆ្នាំ ២០២២ ​ក្រោយ​លោកស្រី Nancy Pelosi ​ដែល​កាលនោះ​ជា​ប្រធាន​រដ្ឋសភា បាន​ទៅបំពេញ​ទស្សនកិច្ចនៅ​ក្រុង​តៃប៉ិ​ ហើយនៅក្នុង​ក្រុងប៉េកាំង​ក្រសួង​ការបរទេស​ចិន​បាន​ខឹងសម្បារ​និង​ជំនួប​រវាង​លោក Johnson ​និង​លោក​ Yui៕