Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ
Your browser doesn’t support HTML5
ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមដងផ្លូវ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដែលកំពុងបង្កផលប៉ះពាល់ក្នុងសង្គមកម្ពុជា។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង» ហើយអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយ។ លោកបន្ថែមថាដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា វាទាមទារការប្តេជ្ញាចិត្តខ្លាំងពីអ្នកនយោបាយ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កុម្ភៈ ២០២៤)