ជន​ភៀស​ខ្លួន​ស៊ីរី​ប្រើ​វិធី​ព្យាបាល​តាម​បែប​សិល្បៈ​ដើម្បី​ជួយ​ដល់​អ្នក​ផ្សេង​ទៀត​នៅ​ប្រទេស​អេហ្ស៊ីប

ជន​ភៀស​ខ្លួន​ពី​ទ្វីប​អាហ្រ្វិក​កំពុង​គូរ​គំនូរ​ក្នុង​ក្នុង​សិក្ខសាលា​​«ព្យាបាល​តាម​បែប​សិល្បៈ»​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។

លោក ​John Milad អ្នក​បង្ហាត់​បង្រៀននិង​ព្យាបាល​តាម​បែប​សិល្បៈ​កំពុង​ស្ថិត​នៅ​​ក្នុងសិក្ខសាលា​របស់​លោក​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ពី​ទ្វីប​អាហ្វ្រិក​ ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។

នាង Reham Refaat ដែល​ជា​អ្នក​ព្យាបាល​តាម​បែប​សិល្បៈ និង​ជា​ជំនួយការ​លោក John Milad និយាយ​ថា៖ «គំនិត​នៃការ​ព្យាបាល​តាម​សិល្បៈ​ជា​ទូទៅ​គឺ​ការ​ព្យាយាម​ប្រែក្លាយ​ថាមពល​​អវិជ្ជមាន​ដែល​ពួក​គេ​មាន ដែល​កម្លាំង​ទាំង​នោះ​កើត​ចេញ​ពី​ជំងឺ​បាក​ស្បាត ឬ​បទ​ពិសោធ​អាក្រក់ៗ​ដែល​ពួក​គេ​បាន​ឆ្លងកាត់ក្នុង​ជីវិត។ ហើយ​ព្យាយាម​ផ្តល់​កន្លែង​មួយ​ដែល​មនុស្ស​អាច​កែប្រែ​និង​បញ្ចេញ​ថាមពល​នេះ​ទៅ​ក្នុង​រូបភាព​ណា​មួយ​ដែល​វិជ្ជមាន»។

អ្នក​ស្រី Aini Abukar Ga'al ជន​ភៀស​ខ្លួន​មក​ពី​ប្រទេស​សូម៉ាលី​និង​ជា​សកម្មជន​សិទ្ធិមនុស្ស​និយាយ​ថា៖ «នៅ​ពេល​យើង​ឮ​ថា​មាន​ការ​ព្យាបាល​បែប​នេះ​ យើង​ចង​ចាំ​ច្រើន​ណាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ វា​រំឭក​យើងឡើង​វិញ។ យើង​ឮ​សំឡេង​គ្រាប់ និង​សំឡេង​ផ្ទុះ»។ នាង​និយាយ​ដូច្នេះ​នៅ​ Al Hay Al Asher ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។

ក្មេងៗ​ជន​ភៀស​ខ្លួន​សូម៉ាលី​កំពុង​គូរ​គំនូរ​នៅ​ក្នុង​ថ្នាក់​រៀន​មួយ​របស់​អ្នក​ស្រី Aini នៅ Al Hay Al Asher ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។