ស៊ីរីចោទអ៊ីស្រាអែលថាវាយប្រហារលើអាកាសយានដ្ឋាន ស្របពេលមានការភ័យខ្លាចថាជម្លោះក្លាយជាសង្គ្រាមតំបន់
Your browser doesn’t support HTML5
ប្រទេសស៊ីរីបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថាបានធ្វើការវាយប្រហារដោយមីស៊ីលលើអាកាសយានដ្ឋាននៅក្នុងទីក្រុងដាម៉ាសនិងទីក្រុង Aleppo កាលពីថ្ងៃព្រហស្បតិ៍។ ដំណឹងអំពីការវាយប្រហារនេះបានលេចឡើងនៅចំពេលដែលមានការភ័យខ្លាចកើនឡើងថា ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) នេះអាចវិវត្តទៅជាសង្គ្រាមថ្នាក់តំបន់នៅមជ្ឈិមបូព៌ា។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖