ភ្នំពេញ៖ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ បានប្រកាសថា នឹងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលឃាតករបានបាញ់សម្លាប់សកម្មជនគណបក្សរបស់លោកកាលពីថ្ងៃច័ន្ទដើមសប្តាហ៏នេះ។
លោកសាន់ សឿនអាយុ៦៧ឆ្នាំជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិប្រចាំភូមិស្បែកព្រាលត្រូវបានឃាតករបាញ់សម្លាប់ចំក្បាលដោយកាំភ្លើងខ្លីម៉ាក K-54 បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានដឹកនាំមន្ត្រីគណបក្សមួយចំនួនចុះទៅផ្ទះជនរងគ្រោះ ហើយបានប្រកាសថា ក្នុងនាមជាអ្នកដឹកនាំតែងតែចង់បានយុត្តិធម៌ និងសេចក្តីសុខជូនប្រជារាស្ត្រ ហើយគណបក្សសង្គ្រោះជាតិមិនអាចនៅស្ងៀមបានទេ។ នេះបើតាមការបញ្ជាក់របស់លោកត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។
លោកសាន់ សឿន សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានជនដៃដល់មានគ្នាពីរនាក់ចូលទៅបាញ់ដល់ក្នុងផ្ទះ។ មួយថ្ងៃក្រោយពីកើតហេតុជនសង្ស័យចំនួនពីរនាក់ត្រូវបានអាជ្ញាធរប៉ូលិសចាប់បានក្នុង ខណៈពេលដែលជនសង្ស័យទាំងពីរនាក់ស្នាក់នៅក្នុងផ្ទះសំណាក់មួយក្នុងខេត្តកំពត។
លោកអ៊ុង សាមិត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះទ្រី គន្ធោរ អាយុ៣៣ឆ្នាំ ជាអតិតកីឡាករប្រដាល់សេរី និងជួន វណ្ណៈហោះងោល អាយុ៣៣ ត្រូវបានចាប់ខ្លួនជាមួយនិងអាវុធខ្លីម៉ាកK-54 មួយដើមដោយមានគ្រាប់ច្នៃចំនួន១៦គ្រាប់។
ក្រុមមន្ត្រីសមត្ថកិច្ច បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទិននឹងការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ដែលជាប់ពាក់ព័ន្ឋនឹងការបាញ់សកម្មជនគណបក្សសង្គ្រោះជាតិនេះទេ។
លោកប្រាក់ ប៊ុនឡៃ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹងនិយាយថា៖ «ទាល់សួរទៅថ្នាក់លើខ្ញុំបានបងដឹង។ ឋានៈប្រហែលខ្ញុំអត់អាចនិយាយបាន យល់អត់?»
លោកឧត្តមសេនីយ៍ត្រីកែវ ពិសី ស្នងការប៉ូលិសខេត្តកំពង់ស្ពឺ មិនបានឆ្លើយសំណួរទេ ដោយលោកបានអះអាងថា កំពុងធ្វើការអង្កេត។
លោកបញ្ជាក់ថា៖ «ខ្ញុំកំពុងធ្វើការ កំពុងធ្វើការ»។
អ្នកស្រីពេជ្រ អាន អាយុ៥៧ឆ្នាំ ភរិយាជនរងគ្រោះ បានអបអរសាទរ នៅពេលដែលអ្នកស្រីបានទទួលដំណឹងនៃការចាប់ខ្លួនជនសង្ស័យ។ ក៏ប៉ុន្តែអ្នកស្រីនៅតែទទូចឲ្យផ្តល់យុត្តិធម៌ដល់ស្វាម៉ីរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំ ប្តីខ្ញុំស្លាប់ទៅហើយធ្វើយ៉ាងម៉េចក៏មិនបានរស់មកវិញដែរ។ ក៏ប៉ុន្តែបើបានចាប់បានហើយកំហឹងឈឺចាប់ខ្ញុំនៅតែ...ខ្ញុំខឹងអ្នកជនដៃ។ ខ្ញុំនៅតែខឹង»។
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា ការបាញ់សម្លាប់សកម្មជនរបស់ខ្លួន ក្រោយប្រកាសលទ្ធផលបោះឆ្នោតនេះ គឺជាការគ្រោងទុកនិងមានចរិកជាការសម្លាប់ផ្នែកនយោបាយ។
លោកសុខ អ៊ុំស៊ា សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ទាកទងនឹងជនសង្ស័យដែលប៉ូលិសចាប់បានកាលពីយប់ថ្ងៃអង្គារនោះ លោកកំពុងតែពិចារណានៅឡើយ ថាតើជាឃាតករពិត ឬក៏យ៉ាងណា?
លោកអះអាងថា៖«បើសិនជាការចាប់ខ្លួនហ្នឹង វាចំឃាតករពិតប្រាកដ ខ្ញុំស្វាគមន៍។ ប៉ុន្តែខ្លាចតែជាឃាតករក្លែងក្លាយ.... ខ្ញុំកំពុងពិចារណារឿងហ្នឹង»។
ឃាតកម្មទៅលើសកម្មជនគណបក្សសង្គ្រោះជាតិបានកើតមានឡើងជាលើកដំបូងហើយ ក្រោយពីការប្រកាសលទ្ធផលបណ្តោះអាសន្ន ដែលបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំនោះ បានយកជ័យជំនះលើគូប្រកួតរបស់ខ្លួនគឺគណបក្សសង្គ្រោះជាតិ៕