ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ប្រឹងប្រែង​តែងតាំង​លោកស្រី Barrett មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី

Your browser doesn’t support HTML5

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃ​ច័ន្ទ​បាន​ចាប់ផ្តើម​ធ្វើ​សវនាការ​តែងតាំង​ចៅក្រម Amy Coney Barrett ឲ្យ​កាន់​តំណែង​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក។ នៅ​សល់​រយៈពេល ៣ សប្តាហ៍​ទៀត​​មុន​ថ្ងៃ​បោះឆ្នោត សវនាការ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​តុលាការ​បាន​ចាប់ផ្តើម ស្រប​ពេល​មាន​ការព្រួយកង្វល់​អំពី​ផលប៉ះពាល់​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​លើ​ការបោះឆ្នោត​ផ្តាច់ព្រ័ត្រ​ក្នុង​ការតែងតាំង​លោក​ស្រី Barrett។ អ្នកស្រី Katherine Gypson អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួល​សេចក្តី​រាយការណ៍​នេះ​ជូនដូចតទៅ។