សាលាឧទ្ធរណ៍បន្តឃុំខ្លួនលោក រ៉ុង ឈុន ក្រោមសម្រែកអ្នកតវ៉ា
Your browser doesn’t support HTML5
កាលពីថ្ងៃពុធ សាលាឧទ្ធរណ៍បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន មេដឹកនាំសហជីពចាស់វស្សាដែលកំពុងជាប់ចោទពីបទញុះញង់ជុំវិញការបញ្ចេញមតិរបស់លោកលើបញ្ហាព្រំដែន។ ក្រុមគ្រួសារនិងអ្នកគាំទ្ររូបលោក រ៉ុង ឈុន ប្រមាណ៣០នាក់ បានជួបជុំគ្នាសម្ដែងមតិលើកបដា ទាមទារឱ្យមានការដោះលែងអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ។ លោក អូន ឆេងប៉រ នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕