អ្នកស្រី ស៊ូលី សារ៉ូ ឃោសនាឲ្យអ្នកស្រី Harris នៅរដ្ឋ Pennsylvania ដែលជារដ្ឋប្រកួតប្រជែង
Your browser doesn’t support HTML5
នៅថ្ងៃទី៥ ខែវិច្ឆិកានេះគឺជាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ នៅក្នុងការប្រកួតប្រជែងនេះគឺមានបេក្ខជនពីរដែលលេចធ្លោគឺលោក Donald Trump នៃគណបក្សសាធារណរដ្ឋនិងអ្នកស្រី Kamala Harris នៃគណបក្សប្រជាធិបតេយ្យ។ ការប្រកួតប្រជែងនៅឆ្នាំនេះនឹងសម្រេចនៅរដ្ឋចំនួន ៧ ដែលជារដ្ឋប្រកួតប្រជែងបំផុត។ នៅក្នុងនេះ គឺរដ្ឋ Pennsylvania ។ លោក ម៉ែន គឹមសេង នៃវីអូអេបា នសម្ភាសអ្នកស្រី ស៊ូលី សារ៉ូ ជាចៅសង្កាត់ទី ៦ ក្នុងទីក្រុង Long Beach រដ្ឋ California ក្នុងពេលអ្នកស្រីធ្វើដំណើរទៅរដ្ឋ Pennsylvania ដែលជារដ្ឋប្រកួតប្រជែងដើម្បីជួយឃោសនាឲ្យបេក្ខជននៃគណបក្សប្រជាធិបតេយ្យ៕