ផលិតករភាពយន្តស៊ូដង់ ដែលបានភៀសខ្លួនចេញពីសង្គ្រាមបញ្ចាំងភាពយន្តនៅទីក្រុងណៃរ៉ូប៊ី
Your browser doesn’t support HTML5
នៅពេលដែលផលិតករភាពយន្ដស៊ូដង់ដែលឈ្នះពានរង្វាន់បានចងក្រងជាឯកសារអំពីដំណើររបស់ក្រុមប្រកួតក្បាច់គុនរបស់ប្រទេសស៊ូដង់ ដែលបានធ្វើដំណើរតាមផ្លូវទៅកាន់ប្រទេសកេនយ៉ាដើម្បីចូលរួមការប្រកួតជើងឯកអន្តរជាតិក្នុងឆ្នាំ២០១៩ លោកមិនដឹងថាបួនឆ្នាំក្រោយមកលោកធ្វើដំណើរដូចលើកមុនតាមផ្លូវដូចនៅក្នុងខ្សែភាពយន្ត«ដំណើរទៅកេនយ៉ា» (Journey to Kenya)ទេ ប៉ុន្តែដោយហេតុផលខុសគ្នាទាំងស្រុង។ លោកស្រី Mariama Diallo ប្រធានការិយាល័យ VOA នៅទីក្រុងណៃរ៉ូប៊ី បានចូលរួមការចាក់បញ្ចាំងភាពយន្តរបស់ផលិតកររូបនោះ និងរបស់ផលិតករភាពយន្តស៊ូដង់ផ្សេងទៀត ហើយធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្តា សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៕