ការសិក្សាពីរបៀបដើម្បីបញ្ចប់ការបំពុលដោយផ្លាស្ទិក
Your browser doesn’t support HTML5
កិច្ចប្រជុំមួយនៃគណៈកម្មាធិការអង្គការសហប្រជាជាតិដើម្បីលើកឡើងពីការលុបបំបាត់ការបំពុលដោយផ្លាស្ទិក បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ទី២៩ ខែឧសភា នៅក្នុងទីក្រុងប៉ារីស។ ផ្លាស្ទិកគរចេញតាំងពីបាតសមុទ្ររហូតនៅកន្លែងចាក់សំរាម។ រោងចក្រនានាបានចាប់ផ្តើមងាកទៅប្រើប្រាស់វត្ថុធាតុដើមដែលអាចរលាយដោយខ្លួនឯងបាន ប៉ុន្តែកាកសំណល់ផ្លាស្ទិករាប់ពាន់លានតោនដែលបានចូលក្នុងបរិស្ថានរបស់យើងរួចទៅហើយ មិនទាន់រលាយបាត់ទេ ក្នុងពេលឥឡូវនេះ។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។