និស្សិត​ខ្មែរ​មួយ​ក្រុម បង្កើត​ក្រុម​តន្ត្រី​មួយ ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​ក្មេង​កំព្រា

Your browser doesn’t support HTML5

និស្សិត​ខ្មែរ​បួននាក់​​​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ក្រុម​ឈ្មោះ​ថា «សហគមន៍​ដើម្បី​កូន​ខ្មែរ» ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​ក្មេង​កំព្រា។ លោក អ៊ឹម ​សុធារិទ្ធ​នៃ​វីអូអេ ​សន្ទនា​តាម​រយៈប្រព័ន្ធ Skype ជាមួយ​កញ្ញា​រដ្ឋា សុផានី ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​តន្ត្រី​នេះ៕