ហេតុអ្វីបានជាប្រធានាធិបតីត្រូវថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ?
រដ្ឋធម្មញ្ញរបស់សហរដ្ឋអាមេរិកតម្រូវឲ្យប្រធានាធិបតី«ថ្លែងសន្ទុរកថាស្តីពីស្ថានភាពប្រទេសជាតិជាប្រចាំ ដោយផ្តល់ជាព័ត៌មានទៅកាន់រដ្ឋសភា ហើយណែនាំជាវិធានការផ្សេងៗដើម្បីឲ្យសភាពិចារណា»លើបញ្ហាប្រទេសជាតិ។
អគាររដ្ឋសភានៅពេលល្ងាច ប៉ុន្មានមុនពេលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅមុខសមាជិករដ្ឋសភាដែលមានវត្តមាននៅរដ្ឋសភា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២។
តើសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនេះនឹងធ្វើឡើងនៅទីណា និងនៅពេលណា?
ការថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនេះនឹងប្រារព្ធធ្វើឡើងនៅរដ្ឋសភាអាមេរិក នៅចំពោះមុខតំណាងរាស្ត្រនៃរដ្ឋសភា និងព្រឹទ្ធសភា សមាជិកនៃតុលាការឧទ្ធរណ៍ គណៈរដ្ឋមន្ត្រី គណៈប្រតិភូជាតិ និងមន្ត្រីជាន់ខ្ពស់របស់សេតវិមាន។
លោកប្រធានាធិបតី George Washington ក្នុងរូបភាពជាគំនូរដោយលោក Gilbert Stuart។
តើសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិលើកដំបូងបង្អស់បានកើតឡើងនៅពេលណា?
សុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិរបស់ប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ត្រូវបានធ្វើឡើងដោយអតីតប្រធានាធិបតីលោក George Washington កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ១៧៩០។
លោកប្រធានាធិបតី Ronald Reagan ពេលឈ្នះឆ្នោតជាប្រធានាធិបតី។
តើវប្បធម៌នៃការអញ្ជើញភ្ញៀវពិសេសឲ្យចូលរួមស្តាប់សន្ទុរកថានេះកើតឡើងតាំងពីពេលណា?
លោកប្រធានាធិបតី Ronald Reagan ដែលជាប្រធានាធិបតីលើកទី៤០របស់អាមេរិក គឺជាប្រធានាធិបតីដំបូងគេបង្អស់ដែលបានអញ្ជើញភ្ញៀវពិសេសមួយចំនួនឲ្យមកចូលរួមអង្គុយនៅក្បែរភរិយារបស់លោក ហើយទទួលស្គាល់ការងាររបស់ពួកគេនៅក្នុងអំឡុងពេលថ្លែងសន្ទុរកថានេះនៅឆ្នាំ១៩៨២។ ដោយឡែកក្នុងឆ្នាំនេះ ភ្ញៀវពិសេសរួមមានជនភៀសខ្លួនស៊ីរី និងអតីតទាហានអាមេរិកដែលជាជនជាតិមូស្លីម៕