ភ្នំពេញ —
យ៉ាងតិចមានកម្មករ២០នាក់បានដួលសន្លប់នៅក្នុងរោងចក្រស្បែកជើងតៃវ៉ាន់ វីងស្តារស៊ូ ក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃច័ន្ទនេះ ដោយសារការរត់ជាន់គ្នានិងការភ័យស្លន់បណ្តាលមកពីការផ្ទុះចរន្តអគ្គិសនីមួយ។
ឧប្បត្តិហេតុនេះកើតឡើងប្រាំថ្ងៃប៉ុណ្ណោះបន្ទាប់ពីពិដានរោងចក្រនៃក្រុមហ៊ុននេះបានបាក់និងបានសម្លាប់កម្មករចំនួនពីរនាក់ភ្លាមៗនិងជាងដប់អ្នកទៀតរងរបួស។
អ្នកស្រី ណន សុខល័ក្ខ ជាកម្មកររោងចក្រវីងស្តារម្នាក់បានថ្លែងថាមានការផ្ទុះចរន្តអគ្គិសនីចំនួនពីរដងក្នុងរយៈពេលពីរម៉ោង។
«គ្រោះថ្នាក់ថ្នាក់ធ្ងន់នៅពេលគេផ្អើលរត់ជាន់គ្នា ព្រោះកម្មករនៅរោងចក្រវីងស្តារហ្នឹងច្រើន។ ព្រឹកមិញមានអ្នកសន្លប់ច្រើន ដូច្នេះខាងតំណាងសហជីពគេស្នើមិនឱ្យធ្វើការទេថ្ងៃហ្នឹង ព្រោះកម្មករនីមួយៗសុទ្ធតែខ្លាចរោងចក្រហើយនឹងលែងហ៊ានចូល»។
លោក អាត់ ធុន ប្រធានសហភាពការងារកម្ពុជាក៏បានបញ្ជាក់ដូចគ្នានេះដែរ។
លោកបន្ថែមថាមានកម្មករចំនួន២០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោក ជា សុថាវរិទ្ធ ប្រធានរដ្ឋបាលរបស់រោងចក្រនេះ ថ្លែងការពារថាពុំមានការទុស្សេខ្សែភ្លើងទេ ប៉ុន្តែការរត់ជាន់គ្នានេះ ដោយសារតែការឮតៗគ្នាប៉ុណ្ណោះ។
«ព្រឹកមិញហ្នឹង អត់មានទុស្សេអីទេ គឺកណ្តុរវាកាត់ខ្សែអញ្ចឹង វាអត់ទាន់ទុស្សេទេ វាគ្រាន់តែធំក្លិនឈ្ងៀមអញ្ចឹង ធ្វើឱ្យកម្មករផ្អើលមួយក្រុមទៅ គាត់ក៏ផ្អើលតគ្នា ឈុលពេញរោងចក្រអញ្ចឹងទៅ។ ដល់ពេលហៅពួកគាត់ចូលមកប្រជុំតាមក្រុមនីមួយៗ ដល់ពេលពួកខាងខ្សែទឹកហូរ ឃើញពួកខាងខ្សែដេរឈរអ៊ូៗប្រជុំ ខាងទឹកខ្សែហ្នឹងគេអ៊ូឈុលទៀតហើយ គេគិតថាខ្សែដេរមានបញ្ហា ក៏រត់ចេញវិញអស់ទៀតទៅ ពីអគារទី១ ទី២ រហូតដល់ទី៣ បន្តគ្នាអស់»។
សព្វថ្ងៃនេះ មានកម្មករប្រមាណជាង៧ពាន់នាក់កំពុងបម្រើការក្នុងរោងចក្រនេះ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនកម្មកររោងចក្រវីងស្តារស៊ូ ចំនួន១២នាក់បានរងរបួសនិងពីរនាក់បានស្លាប់ដោយសារការបាក់រលំពិដានដែលអាជ្ញាធរថាជាសំណង់មិនមានការអនុញ្ញាត។
តាមការឱ្យដឹងពីលោក ជា សុថាវរិទ្ធ កម្មករដែលរងរបួសនឹងទទួលបានសំណងក្នុងម្នាក់ៗ១.៥០០ដុល្លារ ចំណែកឯគ្រួសារសព បានព្រមព្រាងទទួលថវិកា៦.៥០០ដុល្លារក្នុងគ្រួសារនីមួយៗ។ ប៉ុន្តែគ្រួសារសពខ្លះអះអាងថាខ្លួនមិនព្រមទទួលយកសំណងនេះទេ៕