បទសម្ភាសន៍ពិសេស៖ ស្ថានភាពនៃការជួញដូរមនុស្សនិងវិធានការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ

រូបថត​ផ្តល់​ឱ្យ​ដោយ​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​របស់​តៃវ៉ាន់​នេះ បង្ហាញ​ប៉ូលិស​តៃវ៉ាន់​អមដំណើរ​ជន​ពីរ​រូប​ដែល​សង្ស័យ​ថា​​ជាប់​ទាក់ទង​នឹង​ករណី​ឆបោក​តាម​បច្ចេកវិទ្យានៅ​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។

ភ្នំពេញ — កំណត់និពន្ធ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណកម្ម ​និង​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ថ្មីៗនេះ ​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​កម្ពុជា​ពី​ចំណាត់​ថ្នាក់កម្រិត​ពីរ​ (Tier 2) មក​កម្រិត​បី ​(Tier 3) ដែល​ជាចំណាត់​ថ្នាក់​ទាប​បំផុត​មួយ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។ កាល​ពី​ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០២២ ​លោក​ ស ខេង​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រៀម​ចុះ​ពិនិត្យ​អគារ​នានា​នៅ​ទូទាំង​ប្រទេស ខណៈ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ជួញ​ដូរ​មនុស្ស​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​បរទេស​ឱ្យ​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​បច្ចេកវិទ្យា ​ឬ​ហៅ​ថា Scam។ វីអូអេបានសម្ភាសន៍អ្នកជំនាញ លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ មន្ត្រីរដ្ឋបាលខេត្ត លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីជាន់ខ្ពស់នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស អំពីស្ថានភាពនៃការជួយដូរមនុស្ស និងវិធានការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ៕

បទសម្ភាសន៍ VOA៖ អំពើ​ពុក​រលួយ​ជា​កត្តា​ចម្បង​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​គោល​ដៅ​នៃ​ការ​ជួញ​ដូរ​មនុស្ស

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គោល​ដៅ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​បន្ទាប់​ពី​មាន​ការ​កើន​ឡើង​នៃ​លំហូរ​ជនជាតិ​ចិន​ មក​វិនិយោគ​ក្នុង​ប្រទេស។ អ្នក​ស្រី ធីតា​ វីន ​បាន​ជួបសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ​មឿន ​តុលា​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព ​ការងារ ​និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា ​សង់​ត្រាល់​ ជុំ​វិញ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជា។

លោក ​មឿន ​តុលា ​បាន​ឱ្យ​ដឹង​ថា ​ការ​កើន​ឡើង​នូវ​ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយផ្នែកដោយ​សារ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូរ​រលុង​ ហើយ​ចំណាត់​ការ​ធ្វើ​ឡើង​តាម​ការបញ្ជា​ពី​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​មាន​ការ​រិះគន់​អំពី​ការ​ច្រានចោល​របស់​រដ្ឋាភិបាល​អំពី​ភាព​ធ្ងន់ធ្ងរ​នៃការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជាក្តី​ ក៏​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ខេត្ត​ព្រះសីហនុ​ បាន​អះ​អាង​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច ​មិន​ដែល​ព្រងើយកន្តើយ​ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​នោះ​ឡើយ៕

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ អំពើ​ពុក​រលួយ​ជា​កត្តា​ចម្បង​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​គោល​ដៅ​នៃ​ការ​ជួញ​ដូរ​មនុស្ស

បទសម្ភាសន៍ VOA៖ អាជ្ញាធរខ្នះ​ខ្នែង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ ទោះ​មាន​ការ​រិះគន់ពី​ចន្លោះ​ប្រហោង

ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ជន​ជាតិ​ចិន​ទៅ​ធ្វើ​ការ​វិនិយោគ​ច្រើន​ជាង​បណ្តា​ខេត្ត​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន ​ខេត្ត​មួយ​នេះ​ បាន​ក្លាយ​ជា​ទីតាំង​ដ៏​ធំ​មួយ​របស់​ក្រុមជួញ​ដូរ​មនុស្ស។ អ្នក​ស្រី ​ធីតា​ វីន បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ ឡុង ​ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះ​សី​ហនុ អំពីការ​ជួញ​ដូរ​មនុស្ស ​ឬ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ។

លោក ​ឡុង​ ឌីម៉ង់ ​បាន​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ គឺ​ជា​ភារកិច្ច​រួម​គ្នា ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចួល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ​ទើប​មាន​ប្រសិទ្ធ​ភាព។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​មន្ត្រី​ជំនាញ​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​ក៏​បាន​អះ​អាង​ដែរ​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​បង្ក្រាប​ករណី​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ឱ្យ​ដល់​ទី​បំផុត​ «ពី​ព្រោះ​គ្មាន​ប្រទេស​ណា​មួយ​ចង់​បង្កើត​អំពើ​ឧក្រិដ្ឋកម្ម​ឱ្យ​ខ្លួន​ឯង​នោះ​ទេ»៕

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ អាជ្ញាធរខ្នះ​ខ្នែង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ ទោះ​មាន​ការ​រិះគន់ពី​ចន្លោះ​ប្រហោង

បទសម្ភាសន៍ VOA៖ ការ​បង្ក្រាប​ដោយ​មាន​ប្រសិទ្ធភាព​លើ​ការ​ជួញ​ដូរ​មនុស្សសម័យ​បច្ចេកវិទ្យា ចាំបាច់​ការ​សហការ​គ្រប់ភាគី

នៅ​ក្នុង​អំឡុង​ពេល​មួយ​រយៈ​កន្លង​មក​នេះ ​មាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជាច្រើន បាន​ចុះ​ផ្សាយ​អំពី​ការ​ជួញ​ដូរ​មនុស្ស​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​កម្ពុជា​ពី​ចំណាត់​ថ្នាក់កម្រិត​ពីរ​ (Tier 2) មក​កម្រិត​បី ​(Tier 3) ដែល​ជាចំណាត់​ថ្នាក់​ទាប​បំផុត​មួយ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។

អ្នក​ស្រី ​ធីតា​ វីន ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ស្រី ​ជូ ​ប៊ុន​អេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ជុំ​វិញ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជា។

លោក​ស្រី ​ជូ​ ប៊ុន​អេង ​បាន​ឱ្យ​ដឹង​ថា ​ការ​ជួញ​ដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​គឺ​ជា​ការ​រួម​គ្នា​ ទទួល​ខុស​ត្រូវ​ជាមួយ​បណ្តាល​ប្រទេស​ពាក់​ព័ន្ធ ​ដែល​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សហ​ការ​គ្នា ​ដោយ​យើង​មិន​អាច​ចង្អុល​ថា​ ជា​កំហុស​របស់​ប្រទេស​ណា​មួយ​នោះ​ទេ៕

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ ការ​បង្ក្រាប​ដោយ​មាន​ប្រសិទ្ធភាព​លើ​ការ​ជួញ​ដូរ​មនុស្សសម័យ​បច្ចេកវិទ្យា ចាំបាច់​ការ​សហការ​គ្រប់ភាគី