កម្រងរូបភាព៖ សហគមន៍អាស៊ីអាគ្នេយ៍នៅអាមេរិកបង្ហាញសាមគ្គីភាពគ្នាតទល់នឹងទស្សនៈប្រឆាំងជនភៀសខ្លួន

អ្នកស្រី Jenny Srey (ឆ្វេង) ឈរនៅក្បែរស្វាមីរបស់អ្នកស្រី គឺលោក ជិត នីន (Ched Nin) ដែលបានជួបជុំគ្រួសារវិញ ក្រោយពេលដែលចៅក្រមនៃតុលាការប្រចាំរដ្ឋ Minnesota បានចេញសេចក្តីសម្រេចលុបចោលបទបញ្ជាបញ្ជូនរូបលោកទៅកាន់ប្រទេសកម្ពុជា ដោយសារតែឧក្រិដ្ឋកម្មដែលលោកបានប្រព្រឹត្តពីអតីតកាល។ (ទែន សុខស្រីនិត/VOA)

សហគមន៍អាស៊ីអាគេ្នយ៍មកពីរដ្ឋនានានៅសហរដ្ឋអាមេរិក បានជួបជុំគ្នាជាសាធារណៈមួយនៅមុខសេតវិមាន ក្នុងសាមគ្គីភាពដោយដោយស្រែកជាពាក្យស្លោកថា «នៅទីនេះយើងស្វាគមន៍ជនភៀសខ្លួន» ក្នុងន័យប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ (ទែន សុខស្រីនិត/VOA)

អ្នកស្រី Sharon Stanely-Rea ប្រធានក្រុមបុព្វជិតទទួលបន្ទុកខាងជនភៀសខ្លួន និងអន្តោប្រវេសន៍នៃព្រះវិហារគ្រិស្ត បានថ្លែងទៅកាន់អ្នកចូលរួមក្នុងការជួបជុំជាសាធារណៈមួយនៅមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ (ទែន សុខស្រីនិត/VOA)

“Release MN8” ឬបកប្រែជាភាសាខ្មែរថា «ដោះលែង បុរស៨នាក់នៅ Minnesota» គឺជាសកម្មជនមួយក្រុមនៅរដ្ឋ Minnesota ដែលបានរួបរួមគ្នាកាលពីខែសីហា ឆ្នាំ២០១៦ ដើម្បីតវ៉ាឲ្យមានការដោះលែងបុរសខ្មែរ៨នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ដើម្បីបញ្ជូនទៅប្រទេសកម្ពុជា ដោយសារតែឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តកាលពីអតីតកាល ហើយបានជាប់ទោសរួចរាល់ហើយ។ បុរសប្រាំនាក់ ត្រូវបានបញ្ជូនទៅប្រទេសកម្ពុជាកាលពីខែឧសភាកន្លងទៅនេះ។ (ទែន សុខស្រីនិត/VOA)
អ្នកនាង ជុំ ម៉ុនថា (Montha Chum) អ្នករៀបចំធ្វើយុទ្ធនាការរបស់ក្រុមសកម្មជន Release MN8 និងជាបងស្រីរបស់លោក ផាន ចំរើន (Chamroeun Phan) ថ្លែងទៅកាន់អ្នកចូលរួមក្នុងការជួបជុំជាសាធារណៈមួយនៅមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ ថ្មីៗនេះ លោក ផាន ចំរើន ត្រូវបានចៅក្រមនៃតុលាការរដ្ឋ Minnesota ចេញសេចក្តីសម្រេចច្រានចោលបទបញ្ជាបញ្ជូនខ្លួនលោកទៅកាន់ប្រទេសកម្ពុជា ក៏ប៉ុន្តែក្រសួងសន្តិសុខមាតុភូមិនៃរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានប្តឹងប្រឆាំងនឹងសេចក្តីសម្រេចនេះ។ អ្នកនាង ជុំ ម៉ុនថា បានប្រាប់ VOA ថា «សូមដោះលែងប្អូនប្រុសរបស់ខ្ញុំ ដើម្បីឲ្យយើងបានជួបជុំគ្នាវិញ»។ (ទែន សុខស្រីនិត/VOA)
រូបថតលោក ឈេង សឿន និងភរិយា ត្រូវបានបិតជាប់នឹងពាក្យស្លោកមួយនៅក្នុងការជួបជុំជាសាធារណៈមួយនៅមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ លោក ឈេង សឿន ត្រូវបានបញ្ជូនទៅប្រទេសកម្ពុជា រួមជាមួយនឹងបុរសខ្មែរបួននាក់ផ្សេងទៀតនៅរដ្ឋ Minnesota កាលពីដើមខែឧសភាកន្លងទៅនេះ។ (ទែន សុខស្រីនិត/VOA)
អ្នកស្រី Quyen Dinh នាយកប្រតិបត្តិនៃអង្គការ Southeast Asia Resource Action Center ថ្លែងទៅកាន់អ្នកចូលរួមក្នុងការជួបជុំជាសាធារណៈមួយនៅមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ (ទែន សុខស្រីនិត/VOA)
លោក ជិត នីន និងភរិយា គឺអ្នកស្រី Jenny Srey ឈរកាន់ដៃគ្នាក្នុងសាមគ្គីភាព នៅក្នុងការជួបជុំជាសាធារណៈមួយនៅមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ (ទែន សុខស្រីនិត/VOA)
លោកស្រី Pramila Jayapal សមាជិករដ្ឋសភាដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតឥណ្ឌា ប្រចាំសង្កាត់ទី៧ ក្នុងរដ្ឋវ៉ាស៊ីនតោន បានថ្លែងទៅកាន់អ្នកចូលរួមក្នុងការជួបជុំជាសាធារណៈមួយនៅមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ (ទែន សុខស្រីនិត/VOA)
អ្នកចូលរួមម្នាក់បានលើកពាក្យស្លោកមួយដែលសរសេរជាភាសាអង់គ្លេសដែលបកប្រែជាភាសាខ្មែរថា «បញ្ជូនភាពស្អប់ខ្ពើមចេញទៅ ពីព្រោះថាជនភៀសខ្លួនត្រូវតែបន្តរស់នៅទីនេះ» នៅក្នុងការជួបជុំជាសាធារណៈមួយនៅមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ (ទែន សុខស្រីនិត/VOA)
សហគមន៍អាស៊ីអាគេ្នយ៍មកពីរដ្ឋនានានៅសហរដ្ឋអាមេរិក បានជួបជុំគ្នាជាសាធារណៈមួយនៅមុខសេតវិមាន ក្នុងសាមគ្គីភាពដោយដោយស្រែកជាពាក្យស្លោកថា «នៅទីនេះយើងស្វាគមន៍ជនភៀសខ្លួន» ក្នុងន័យប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ (ទែន សុខស្រីនិត/VOA)
លោក Abel Nunez នាយកប្រតិបត្តិនៃអង្គការ Central American Resource Center (CARECEN) បានថ្លែងទៅកាន់អ្នកចូលរួមក្នុងការជួបជុំជាសាធារណៈមួយនៅមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ (ទែន សុខស្រីនិត/VOA)