ទីក្រុងហារ៉ារ៉េ - លោក រ៉ប៊ត មូហ្គាបេ (Robert Mugabe) ប្រធានាធិបតីហ្ស៊ីមបាបវ៉េ គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំប្រទេសទាំងឡាយក្នុងពិភពលោកដែលត្រូវបានរំពឹងថា នឹងចូលរួមបុណ្យសពរបស់លោក នែលសុន ម៉ាន់ឌែលឡា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង។ បុរសពីរនាក់កាលពីពេលមួយនោះត្រូវបានចាត់ទុកថា ជាវីរៈបុរសរំដោះជាតិដូចគ្នា ប៉ុន្តែគេសម្រេចចិត្តដើរផ្លូវខុសគ្នា។
លោក នែលសុន ម៉ាន់ឌែលឡា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងកាន់អំណាចតែមួយអាណត្តិ រូចចូលនិវត្តន៍ ខណៈដែលលោក រ៉ូប៊ត មូហ្គាបេ នៃហ្ស៊ីមបាបវ៉េ នៅតែកាន់អំណាចជាង៣៣ឆ្នាំមកហើយ។
កាលពីសប្តាហ៍កន្លងទៅ លោក មូហ្គាបេ បានរង់ចាំ៤៨ម៉ោងបន្ទាប់ពីមរណភាពរបស់លោក ម៉ាន់ឌែលឡា ទើបលោកថ្លែងអំពីមរណភាពនេះ។ លោក ម៉ាន់ឌែលឡាទទួលមរណភាពដោយសារជំងឺសួតរីងរៃ។ បន្ទាប់ពីថ្លែងការណ៍រួច លោក មូហ្គាបេ បន្តធ្វើការជាប្រក្រតី។
កាលពីថ្ងៃអាទិត្យ លោក មូហ្គាបេ បានថ្លែងរយៈពេលមួយម៉ោងនៅក្នុងពិធីបុណ្យសពរបស់មន្ត្រីយោធាជាន់ខ្ពស់ហ្ស៊ីមបាបវ៉េម្នាក់ដោយមិនបាននិយាយអំពីមរណភាពរបស់លោក ម៉ាន់ឌែលឡា ទេ ហើយក្នុងពិធីបុណ្យសពនោះក៏មិនមានការស្មិងស្មាធិ៍ដើម្បីជាកិត្តិយសដល់សពមេដឹកនាំដ៏អស្ចារ្យរូបនេះដែលត្រូវបានផ្សាយតាមគ្រប់វិទ្យុនិងទូរទស្សន៍រដ្ឋដែរ។
មានពេលមួយនោះ លោក ម៉ាន់ឌែលឡា បានថ្លែងឃ្លាមួយដ៏ល្បីល្បាញអំពីសមភាគីហ្ស៊ីមបាបវ៉េរបស់លោកថា «គាត់គឺជាតារា ហើយបន្ទាប់មកជាព្រះអាទិត្យដែលរះឡើង»។
លោកបានសរុបអារម្មណ៍របស់លោកអំពីលោក មូហ្គាបេ ក្នុងជំនួបមួយជាមួយនឹងអតីតប្រធានាធិបតីបារាំង នីកូឡា សារកូហ្ស៊ី (Nicolas Sarkozy)។
លោក ម៉ាន់ឌែលឡា មានប្រសាសន៍ថា «មុនពេលខ្ញុំត្រូវបានដោះលែងពីពន្ធនាគារ គាត់គឺជាមេដឹកនាំអាហ្វ្រិកដ៏មានប្រជាប្រីយភាពបំផុតនៅក្នុងតំបន់ ប៉ុន្តែនៅពេលដែលខ្ញុំត្រូវបានដោះលែង ប្រព័ន្ធផ្សព្វផ្សាយប្រកាសថា នេះជាទីបញ្ចប់នៃប្រជាប្រីយភាពរបស់មូហ្គាបេ។ តាមពិតគាត់មិនចង់ឲ្យខ្ញុំចេញពីពន្ធនាគារទេ»។
លោក អ៊ីបបូ ម៉ានដាហ្សា (Ibbo Mandaza) ដែលជាអ្នកវិភាគនយោបាយឯករាជ្យពន្យល់អំពីមូលេហតុដែលនាំឲ្យលោក មូហ្គាបេ និងលោក នែលសុន ម៉ាន់ឌែលឡា មិនចូលចិត្តគ្នា។
«មនុស្សដូចលោក មូហ្គាបេ ចាត់ទុកប្រទេសអាហ្វិ្រកខាងត្បូងជាអ្នកស្រករក្រោយក្នុងដំណើរទៅរកឯករាជ្យភាព ខណៈដែលប្រទេសអាហ្វ្រិកខាងត្បូងមើលឃើញខ្លួនឯងថា ជាបងធំនៅក្នុងតំបន់។ ដូច្នេះភាពតានតឹងនោះនៅតែមានជារៀងរហូត មិនត្រឹមតែក្នុងការគោរពលោក ម៉ាន់ឌែលឡា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការគោរពចំពោះលោក អឹមបិគី (Mbeki ) និងលោក ហ្ស៊ូម៉ា (Zuma) ទៀតផង»។
លោក ថាបូ អឹមបិគី (Thabo Mbeki) បានចូលកាន់តំណែងជាប្រធាធិបតីអាហ្វ្រិកខាងត្បូងមុនពេលប្រគល់តំណែងបន្តទៅឲ្យលោក ចេខប ហ្ស៊ូម៉ា (Jacob Zuma) ដែលជាប្រធានាធិបតីអាហ្រ្វិកខាងត្បូងបច្ចុប្បន្ន។
ខណៈវាំងននធ្លាក់ចុះមកបិទទំព័រមរតករបស់នែលសុន ម៉ាន់ឌែលឡា ប្រធានាធិបតីស្បែកខ្មៅដំបូងរបស់ប្រទេសអាហ្វ្រិកខាងត្បូង លោក ស៊ីមបា ម៉ាខូនី (Simba Makoni) ដែលជាអតីតអគ្គនាយកសហគមន៍អភិវឌ្ឍអាហ្វ្រិកខាងត្បូងដែលត្រូវបានហៅកាត់ជាភាសាអង់គេ្លសថា SADC បានមានប្រសាសន៍ថា គេមិនអាចប្រៀបធៀបលោកម៉ាន់ឌែលឡាជាមួយនឹងប្រធានាធិបតីស្បែកខ្មៅដំបូងរបស់ប្រទេសហ្ស៊ីមបាបវ៉េបានទេ។ លោក ម៉ាខូនី គឺជាអតីតរដ្ឋមន្ត្រីម្នាក់របស់រដ្ឋាភិបាលលោកមូហ្គាបេ។ លោកគឺជាបេក្ខជនឯករាជ្យសម្រាប់តំណែងប្រធានាធិបតីហ្ស៊ីមបាបវ៉េក្នុងឆ្នាំ ២០០៨ ហើយពេលនេះក្នុងគណបក្សប្រឆាំងនៅប្រទេសហ្ស៊ីមបាបវ៉េ។
«ការប្រៀបធៀបមិនសមហេតុផល។ ខ្ញុំមិនដឹងថា ប្រធានាធិតីមូហ្គាបេ បានរំដោះប្រជាពលរដ្ឋហ្ស៊ីមបាបវ៉េទេ។ យើងដឹងថា ប្រជាពលរដ្ឋហ្ស៊ីមបាបវ៉េ ពេលនេះកាន់តែក្រជាងមុនឆ្នាំ១៩៨០ទៅទៀត។ មានកិច្ចការជាច្រើនដែលប្រធានាធិបតីមូហ្គាបេបានធ្វើ។ ខ្ញុំគិតថា យើងនឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះលោកប្រធានាធិបតីម៉ាន់ឌែលឡា ប្រសិនបើយើងព្យាយាមធ្វើការប្រៀបធៀប។ វាជាការប្រៀបធៀបខុស។ ប្រធានាធិបតីម៉ាន់ឌែលឡាបង្ហាញឲ្យយើងនិងពិភពលោកទាំងមូលឃើញថា ដើម្បីបម្រើប្រជាពលរដ្ឋរបស់អ្នក អ្នកមិនចាំបាច់កាន់មុខតំណែងសាធារណៈធំដុំឡើយ»។
នេះគឺជាសេចក្តីថ្លែងការណ៍ដែលសំដៅដោយផ្ទាល់ទៅរកសេចក្តីថ្លែងការណ៍របស់លោកមូហ្គាបេ ដែលថា នេះជា «គំរូលោកម៉ាន់ឌែលឡា» ដែលកាន់តំណែងតែមួយអាណត្តិហើយចុះចេញ។ មេដឹកនាំហ្ស៊ីមបាបវ៉េដែលមានអាយុ៨៩ឆ្នាំ មិនទាន់ប្រកាសថានឹងចុះចេញពីតំណែងនៅពេលណាទេ។
អតីតជ័យលាភីរង្វាន់ណូបែល នែលសុន ម៉ាន់ឌែលឡា បានទៅធ្វើទស្សនកិច្ចនៅប្រទេសហ្ស៊ីមបាបវ៉េ ម្តង ក្នុងអំឡុងពេលលោកនៅកាន់តំណែងជាប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង ហើយផ្លូវធំទៅកាន់វិមានសភាហ្ស៊ីមបាបវ៉េ ត្រូវបានដាក់ឈ្មោះថា វិថីនែលសុន ម៉ាន់ឌែលឡា។ នោះគឺជាវិធីមួយដែលប្រជាពលរដ្ឋហ្ស៊ីមបាបវ៉េអាចចងចាំលោក ហើយវិធីមួយទៀតនោះគឺរូបថតរបស់លោកម៉ាន់ឌែលឡាមាននៅលើរូបីយបណ្ណអាហ្រ្វិកខាងត្បូងដែលចរាចរផងដែរនៅក្នុងប្រទេសហ្ស៊ីមបាបវ៉េ៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ