ខេត្តកោះកុង៖ ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារនៅក្នុងខេត្តកោះកុងត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងនិងដីស្រែចម្ការរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិនមួយធ្វើការអភិវឌ្ឍតំបន់លំហែកាយទេសចរណ៍មាត់សមុទ្រដ៏ធំ។ ប៉ុន្តែគ្រួសារមួយចំនួនដែលត្រូវបានផ្លាស់ឲ្យទៅរស់នៅទីតាំងថ្មី បានសម្រេចវិលត្រឡប់មកភូមិករចាស់របស់ពួកគេវិញ ដោយនិយាយថា ពួកគេមិនអាចទ្រាំរស់នៅក្នុងទីតាំងថ្មីនោះបានទេ ដោយសារកង្វះការងារធ្វើដើម្បីចិញ្ចឹមជីវិត។
ជីវិតកាន់តែយ៉ាប់យ៉ឺនឡើង នៅពេលនេះ សម្រាប់គ្រួសាររបស់អ្នកស្រីជុំ សារ៉ាន ដែលត្រូវបានផ្លាស់មករស់នៅក្នុងតំបន់ភ្នំនៃខេត្តកោះកុងនេះ បន្ទាប់ពីការជម្លៀសដោយបង្ខំមួយ។
ពីមុន អ្នកស្រី និយាយថា អ្នកស្រីអាចធ្វើការងារនៅក្នុងចម្ការស្វាយចន្ធីទំហំ៤ហិកតាកន្លះរបស់អ្នកស្រីខណៈដែលប្តីអ្នកស្រីចេញទៅនេសាទ នៅពេលដែលក្រុមគ្រួសារអ្នកស្រីបានរស់នៅក្នុងភូមិចាស់របស់ខ្លួនជាប់ឆ្នេរសមុទ្រ ដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីទីនេះ។
ប៉ុន្តែក្រោយពេលដែលគ្រួសារអ្នកស្រីព្រមទាំងអ្នកភូមិជាង១១០០គ្រួសារផ្សេងទៀត ត្រូវបានបង្ខំឲ្យមករស់នៅក្នុងភូមិថ្មីនេះ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិន Union Development Group អភិវឌ្ឍតំបន់លំហែកាយទេសចរណ៍មាត់សមុទ្រដ៏ធំមួយមក អ្នកស្រីនិយាយថា ជីវិតរបស់អ្នកស្រីកាន់តែលំបាកជាងមុន។
«ពិបាករកស៊ីណាស់នៅទីនេះ។ គ្មានការងារអីធ្វើប៉ុន្មានទេ។ បើគេហៅកាប់ព្រៃទៅ មានធ្វើអញ្ចឹងទៅ។ បើអត់ ក៏អត់ទៅ។ អត់អីហូប អត់លុយចាយ»។
ដូចអ្នកស្រីជុំ ស៊ីរ៉ានដែរ គ្រួសារជាច្រើនទៀតនៅទីនេះនិយាយថា ដោយសារស្ថានភាពរស់នៅដ៏លំបាកនេះ ពួកគេកំពុងពិចារណាវិលត្រឡប់ទៅរស់នៅក្នុងភូមិចាស់របស់ពួកគេវិញ។ ហើយខ្លះបានវិលត្រឡប់រួចទៅហើយ។
លោកសែ ឃុនគឺជាអ្នកនេសាទ និងជាឳពុកនៃកូន៧នាក់ ដែលបានសម្រេចចិត្តវិលត្រឡប់មកភូមិកំណើតវិញគឺភូមិចម្លងគោនេះ ដែលស្ថិតក្នុងស្រុកបទុមសាគរ បន្ទាប់ពីត្រូវបង្ខំឲ្យចាកចេញមួយរយៈពេលមក។
«ឃើញបងប្អូននៅហ្នឹង នៅតែនៅ។ ខ្ញុំវិលមកវិញ រស់នៅទីនេះវិញដដែល។ ទៅភូមិនៅលើនោះ អត់មានអីរកស៊ីហ្នឹងគេ។ ខ្ញុំរកស៊ីបានតែទូកក្តារនិងចេះតែនេសាទហ្នឹង រហូតតាំងពីខ្ញុំរស់នៅគៀនទឹកនេះ»។
នៅតំបន់គៀនទឹក ក្នុងភូមិចម្លងគោនេះ មានគ្រួសារមួយចំនួននៅតែជម្នះការបណ្តេញចេញដោយបង្ខំជាបន្តបន្ទាប់ ដោយក្រុមហ៊ុនចិន ដែលរដ្ឋាភិបាលកម្ពុជាបានជួលដីឲ្យទំហំ៣៦០០០ហិកតាស្ថិតនៅក្នុងឧស្យានជាតិបទុមសាគរនេះដើម្បីអភិវឌ្ឍរយៈពេល៩៩ឆ្នាំ។
លោកលឹម សុងគឺជាអាចារ្យវត្តម្នាក់នៅក្នុងភូមិនេះ។លោកនិយាយថា៖ «ពួកខ្ញុំសព្វថ្ងៃ នៅចំណុចគៀនទឹកជាង៤០គ្រួសារហ្នឹងគឺថា ស្រេកឃ្លានណាស់នូវបណ្ណកម្មសិទ្ធិ និងស្រេកឃ្លានណាស់នូវលំនៅដ្ឋានចាស់។ ដូចជា ខ្ញុំអាយុ៦០ឆ្នាំទៅហើយ បើខ្ញុំទៅទីតាំងថ្មី សួរថា ទំរាំខ្ញុំដាំដូងបានស៊ី ខ្ញុំងាប់បាត់ទៅហើយ។ នៅភូមិខ្ញុំ មានដូង មានស្វាយ មានដំណាំហូបផ្លែគ្រប់សព្វ ហើយបើឲ្យខ្ញុំទៅ ខ្ញុំអត់ទៅទេ។ ខ្ញុំសុខចិត្តស្លាប់នៅក្រោមដើមដូងផ្ទះខ្ញុំនេះហើយ»។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយថា កញ្ចប់សំណងដែលក្រុមហ៊ុនចិនផ្តល់ឲ្យអ្នកភូមិដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍដ៏ធំរបស់ខ្លួននោះ មិនសមស្របទេ។
លោកអ៊ិន គង់ជិតគឺជាអ្នកសម្របសម្រួលនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុងនេះ។
លោកនិយាយថា៖ «សំណងហ្នឹងគឺជាការដោះដូរគឺឲ្យប្រជាពលរដ្ឋដែលមានដី មានផ្ទះ មានផលដំណាំ ដែលមានផ្លែផ្កាហើយ ហើយឲ្យគាត់ទៅទទួលផ្ទះមួយខ្នងនិងដីមួយដែលអត់មានអ្វីទាល់តែសោះ។ អញ្ចឹង វាមានភាពអយុត្តិធម៌»។
ដោយមានការព្រមព្រៀងពីរដ្ឋាភិបាល ក្រុមហ៊ុននេះត្រូវចេញសំណងដល់គ្រួសារនីមួយៗ ដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងនេះ។ សំណងនេះត្រូវមានទឹកប្រាក់ពីពីរបីរយដុល្លាររហូតដល់៨ពាន់ដុល្លារចំពោះដីស្រែចម្ការក្នុងមួយហិកតា អាស្រ័យទៅលើប្រភេទដីដែលមានដំណាំតិច ឬច្រើន។
ក្រៅពីសំណងនេះ គ្រួសារនីមួយៗក៏ទទួលបានផ្ទះឈើមួយខ្នងនិងដីទំហំសរុប២ហិកតាកន្លះដើម្បីរស់នៅនិងដាំដំណាំឡើងវិញ។
បច្ចុប្បន្ន ក្រុមហ៊ុនចិននេះកំពុងមមាញឹកសាងសង់ផ្លូវសំខាន់មួយខ្សែនិងសំណង់អាគារមួយចំនួននៅក្នុងគម្រោងដែលមានទឹកប្រាក់៣,៨ពាន់លានដុល្លារ។ គម្រោងនេះនឹងរួមបញ្ចូលការសាង់សង់សណ្ឋាគារ និងបនល្បែងលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល ហើយនិងកំពង់ផែសមុទ្រមួយផងដែរ។ នេះបើយោងតាមផែនការមេរបស់ក្រុមហ៊ុននេះ។
ប៉ុន្តែ ក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងខេត្តកោះកុងនេះ និយាយថា ជាជាងបង្ខំប្រជាជនដែលនៅសល់ ឲ្យចេញពីលំនៅដ្ឋានចាស់របស់ពួកគេ ក្រុមហ៊ុននិងរដ្ឋាភិបាលគួរតែអនុញ្ញាតឲ្យអ្នកភូមិទាំងនេះរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតក្នុងភូមិដែលមានស្រាប់តាំងពីយូរមកហើយនេះ។
លោកនាង បូរាទីណូគឺជាអ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តនេះ។
លោកនិយាយថា៖ «ប្រជាពលរដ្ឋចង់រស់នៅក្នុងភូមិចាស់របស់គាត់គឺដោយសារពួកគាត់មើលឃើញថា ទីតាំងហ្នឹងជាផលប្រយោជន៍សំខាន់សម្រាប់ពួកគាត់។ អញ្ចឹង រដ្ឋាភិបាល និងអាជ្ញាធរដែនដី ក៏ដូចជាក្រុមហ៊ុន គួរណាស់តែផ្តល់តាមការស្នើសុំរបស់ពួកគាត់ ដូចជាការអនុវត្តគោលនយោបាយឃ្វាលស្បែកខ្លា [កាត់ដីប្រជាជនទុកឲ្យប្រជាជនវិញ] ជូនពួកគាត់»។
វីអូអេបានព្យាយាមទាក់ទងតំណាងក្រុមហ៊ុនចិន Union Development Group ប្រចាំនៅកម្ពុជាគឺលោក Li Zhi Xuan ដើម្បីសុំការឆ្លើយតប តែមិនអាចទាក់ទងបានទេ ដោយជំនួយការម្នាក់របស់លោកនៅទីក្រុងភ្នំពេញ និយាយថា លោកស្ថិតនៅក្រៅប្រទេសនៅឡើយ ហើយមិនដឹង ថាតើលោកនឹងអាចផ្តល់បទសម្ភាសន៍បាននៅពេលណាទេ។
ទោះជាយ៉ាងនេះក្តី អាជ្ញាធរមូលដ្ឋាននិយាយថា ការឃ្វាលដីភូមិទុកឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់នេះមិនអាចធ្វើបានទេ ហើយថា ពួកគេត្រូវតែចាកចេញ ទុកដីឲ្យក្រុមហ៊ុនអភិវឌ្ឍ។
លោកអន ភារៈគឺជាអភិបាលស្រុកបទុមសាគរ។
លោកនិយាយថា៖ «ជាគោលការណ៍ បើឲ្យពួកគាត់នៅទីនោះគឺត្រូវឃ្វាលស្បែកខ្លា [កាត់ដីប្រជាជនទុកឲ្យប្រជាជនវិញ] ហើយ ប៉ុន្តែតំបន់នេះមិនអាចឃ្វាលស្បែកខ្លា[កាត់ដីប្រជាជនទុកឲ្យប្រជាជនវិញ] បានទេ មិនមែនដូចដាំកៅស៊ូ ដាំដំឡូង ដាំពោតទេ គឺតំបន់ទេសចរណ៍។ អញ្ចឹងគឺត្រូវមានផ្លូវ មានប្រព័ន្ធទឹក អគារសំណឃ្វាលង់ធំៗ ស្អេកស្កះ។ អញ្ចឹងមិនអាចឲ្យប្រជាពលរដ្ឋនៅរាយប៉ាយ កន្លែងនេះមួយ កន្លែងនោះពីរបានទេ។ គ្រាន់តែពេលណាមួយឯកភាពគ្នាដោយសន្តិវិធី ដោយមិនមានកាបង្ខិតបង្ខំអី អាហ្នឹងខ្ញុំមិនទាន់ដឹងទេ។ ហើយក្រុមការងារក៏ដូចជាអន្តរក្រសួងនឹងខិតខំដោះស្រាយការងារនេះ ដើម្បីឲ្យក្រុមហ៊ុនគេអភិវឌ្ឍទៅ ល្អ។ ហើយអាហ្នឹងជាការងារជួយប្រទេសជាតិយើងដែរ ដែលមានតំបន់ទីក្រុងទេសចរណ៍ដ៏ធំ នៅតំបន់ឆ្នេរសមុទ្រយើងនេះ»។
ដោយឆ្លើយតបទៅនឹងការអះអាងចំពោះសំណងមិនសមស្រប លោកអភិបាលស្រុកបន្តថា៖ «ចុះបើគោលការណ៍អភិវឌ្ឍវាត្រូវទៅហើយ ស្មានតែខ្ញុំអស់[ដី]តិចណាស់ឬនៅទីនោះ? ដីខ្ញុំជាង១០ហិកតានៅជាប់មាត់សមុទ្រ។ ខ្ញុំស្រឡាញ់ណាស់។ ខ្ញុំចង់ធ្វើចម្ការនៅទីនោះ។ ដល់ឥឡូវ គេត្រូវអភិវឌ្ឍអញ្ចឹង ឲ្យខ្ញុំទាមទារយ៉ាងម៉ិច? បើខ្ញុំចង់ទាមទារដីនោះ ទាល់តែខ្ញុំបកសក្តិខ្លួនឯងចេញសិន ព្រោះយើងជាអ្នកអនុវត្តច្បាប់»។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកភូមិដែលរងការបណ្តេញចេញពីលំនៅដ្ឋាន ដូចជាលោកសួង ស៊ីថាជាដើម នៅតែអះអាងថា ពួកគេនឹងមិនចាកចេញពីផ្ទះនិងដីស្រែចម្ការរបស់ខ្លួនឡើយ។
ជាអ្នកនេសាទផង និងជាកសិករផង លោកសួង ស៊ីថា ដែលជាឳពុកនៃកូនប្រាំនាក់ និយាយថា នៅទីបំផុត លោកមានសំណួរតែមួយគត់ដែលលោកចង់សួរទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រសិនបើលោកមានឪកាស។
សំណួរគឺថា៖ «ប្រសិនបើគាត់ឲ្យជួប សូមឲ្យសម្តេច[ហ៊ុន សែន] ជួយឃ្វាលស្បែកខ្លាដីភូមិ [កាត់ដីភូមិប្រជាជនទុកឲ្យប្រជាជនវិញ] និងដីស្រែទុកឲ្យរាស្រ្តនៅ បាន ឬមិនបាន? ខ្ញុំចង់បញ្ជាក់តែប៉ុណ្ណឹងទេ»។
លោកបន្ថែមថា លោកមិនអាចរស់បានទេ ប្រសិនបើឲ្យលោកទៅរស់នៅទីតាំងថ្មីក្នុងតំបន់ភ្នំនោះ៕

Your browser doesn’t support HTML5