Your browser doesn’t support HTML5
«ការខ្វះខាតទុនដើម្បីពង្រីកអាជីវកម្ម ការខ្វះខាតជំនាញក្នុងការគ្រប់គ្រងអាជីវកម្មគាត់ កង្វះខាតទីផ្សារដើម្បីលក់ផលិតផលរបស់គាត់ កង្វះខាតបច្ចេកវិទ្យាដើម្បីបង្កើនគុណភាពផលិតផលគាត់ដើម្បីប្រកួតប្រជែងលើទីផ្សារ»។
លោកធី ហ៊ន់ មានប្រសាសន៍ថា ទាំងនេះអាចត្រូវបានមើលឃើញថា ជាបញ្ហា ប៉ុន្តែលោកថា វាអាចជាឱកាសមួយសម្រាប់រួមគ្នាធ្វើការដើម្បីកែលម្អនិងអភិវឌ្ឍ សហគ្រាសខ្នាតតូចនិងមធ្យម។ ហើយលោកក៏មានសុទិដ្ឋិនិយមដែរចំពោះអនាគតនៃការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាដោយហេតុថា ប្រជាពលរដ្ឋកម្ពុជាមានចរិតប្រឹងប្រែងធ្វើការងារដើម្បីបង្កើនគុណភាពផលិតផល ហើយវាជាឱកាសទីផ្សារដ៏ទូលំទូលាយជាងមុន សម្រាប់ផលិតផលក្នុងស្រុក។
លោកមានប្រសាសន៍ថា កម្ពុជាត្រូវមានយុទ្ធនាការដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋស្រឡាញ់ គាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកមុននឹងស្វះស្វែងរកទីផ្សារនៅក្រៅស្រុក៕