ស្ថានភាពចុងក្រោយនៃវីរុសកូរ៉ូណានិងការខិតខំរបស់អ្នកវិទ្យាសាស្ត្រស្វែងរកវ៉ាក់សាំង

Your browser doesn’t support HTML5

ជំងឺកូវីដ១៩បានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន ១៨៧ និងមានមនុស្សចំនួនជាង ៣,២៧ លាននាក់ បានឆ្លង និងស្លាប់ចំនួនជាង ២៣ ម៉ឺននាក់។ រដ្ឋាភិបាលនីមួយៗបានចាត់វិធានការបង្ការ និងព្យាបាលតាមលទ្ធភាព និងធនធានដែលខ្លួនមាន ក្នុងពេលដែលអ្នកវិទ្យាសាស្ត្រនានាខិតខំស្វះស្វែងរកវ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លង។ វិបត្តិសុខភាពនេះ ក៏បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដើរថយក្រោយផងដែរ។ តទៅនេះគឺជាកិច្ចសន្ទនារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា និងលោកម៉ែន គឹមសេង នៃវីអូអេ អំពីការវិវត្តនានាលើកិច្ចខិតខំប្រយុទ្ធនឹងជំងឺកូវីដ១៩។