អាជ្ញាធរខេត្តសៀមរាបចេញបម្រាមការជួញដូរសាច់សុនខដែលជាសត្វដ៏ស្មោះត្រង់ ការពារទ្រព្យសម្បត្តិនិងសន្តិសុខ
Your browser doesn’t support HTML5
អាជ្ញាធរខេត្តសៀមរាបបានហាមឃាត់ការជួញដូរនិងការសម្លាប់សុនខឬឆ្កែបរិភោគដោយនិយាយថា សត្វដ៏ស្មោះត្រង់នេះមានសមត្ថភាពការពារទ្រព្យសម្បត្តិនិងបម្រើផ្នែកសន្តិសុខ ដូចជាហិតរកធាតុផ្ទុះនិងគ្រឿងញៀនជាដើម។
អាជ្ញាធរខេត្តសៀមរាបដែលមានប្រាសាទបុរាណជាច្រើនទាក់ទាញទេសចរនោះគឺជាអាជ្ញាធរដំបូងគេដែលចេញបម្រាមបែបនេះនៅក្នុងប្រទេសកម្ពុជាដែលសត្វឆ្កែប្រមាណ៣លានក្បាលក្នុងមួយឆ្នាំត្រូវបានសម្លាប់ធ្វើម្ហូប។ អង្គការឈ្មោះFOUR PAWS ដែលការពារសុខុមាលភាពសត្វបានឱ្យដឹងថា ខេត្តសៀមរាបដែលទទួលបានភ្ញៀវទេសចរជាង២ លាននាក់ក្នុងមួយឆ្នាំៗមុនមានវិបត្តិកូវីដ១៩គឺជាខេត្តដែលមានការជួញដូរសុនខឬសាច់សុនខទ្រង់ទ្រាយធំនៅកម្ពុជា។ លោកពិន ស៊ីសុវណ្ណ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។
សូមប្រុងប្រយ័ត្ន៖ រូបភាពក្នុងវីដេអូនេះ អាចមានភាពរំខាន ឬ ភាពហិង្សា សម្រាប់អស់លោកអ្នកនាង ពេលទស្សនា។