ដំណើរជីវិតសង្ខេបរបស់ នួន ជា «បងធំទីពីរ» នៃរបបខ្មែរក្រហម
Your browser doesn’t support HTML5
នួន ជា «បងធំទីពីរ» នៃរបបខ្មែរក្រហម បានបាត់បង់ជីវិតកាលពីដើមខែសីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងអាយុ៩៣ឆ្នាំ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នួន ជា ដែលត្រូវបានគេជឿថាមានតួនាទីសំខាន់អំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលបានសម្លាប់ប្រជាជនខ្មែរជិត២លាននាក់ ត្រូវបានសាលាក្តីខ្មែរក្រហមចាប់ខ្លួនកាលពីឆ្នាំ២០០៧និងត្រូវបានផ្តន្ទាទោសមួយជីវិតពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ កាលពីឆ្នាំ២០១៨។ ផលិតដោយកញ្ញា ទុំ ម្លិះ នៃ VOA៕