រូបភាពជុំវិញពិភពលោក ៣០ កញ្ញា ២០១៩

  • VOA English

តារាសម្តែង Renee Zellweger ឈរឲ្យថតរូប ពេលមកដល់ការចាក់បញ្ចាំងភាពយន្ត «Judy» នៅរោងភាពយន្ត Curzon Mayfair ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ប៉ូលិសឈរល្បាតបន្ទាប់ពីមានបាតុកម្មជិតអគារសភាក្នុងក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ 

បុគ្គលិកចងប្លាស្ទិកជុំវិញអគារធនាគារ Bank of China ដើម្បីការពារពីការបំផ្លាញ ឬការសរសេរពីលើ នៅក្រុងហុងកុង ប្រទេសចិន។ 

ក្តាមមួយក្បាលនៅលើច្រាំងបឹងមួយជិតក្រុង Bochum ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅពេលយប់។

កម្មករសំអាតកម្រាលព្រំក្រហម មុនពេលពិធីដាក់កម្រងផ្កានៅវិមានវីរ់ៈបុរសក្នុងទីលាន Tiananmen ដើម្បីប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅក្រុងប៉េកាំង។ 

ស្រ្តីដើរកាត់រូបសំណាកព្រះពុទ្ធនៅវិហារ Nanzo-in ក្នុងក្រុង Sasaguri ខេត្ត Fukuoka ប្រទេសជប៉ុន។ រូបសំណាកព្រះពុទ្ធនេះមានប្រវែង ៤១ម៉ែត្រ កម្ពស់ ១១ម៉ែត្រ និងមានទម្ងន់ជិត ៣០០តោន។ 

ព្រះសង្ឃមួយអង្គដើរក្រោមឆ័ត្រតាំងពីលើអូរ Cheonggye អំឡុងពេលយុទ្ធនាការឃោសនារៃអង្គាសប្រាក់ដើម្បីជួយកុមារក្រីក្រ​ នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ 

អ្នកទេសចរចិនជិះម៉ូតូ Scooter អគ្គិសនីនៅទីលានមួយពីមុខអគារ Old Opera នៅក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។ 

អ្នកសូនរូបរចនារូបពីដីឥដ្ឋតំណាងឲ្យទេពធីតា Durga ក្នុងសាសនាហិណ្ឌូ ដើម្បីរៀបចំសម្រាប់ពិធីបុណ្យ Durga Puja ក្នុងក្រុង Amritsar។

ប្រធានាធិបតីបារាំងលោក Emmanuel Macron ឈរនៅពីមុខមឈូសអតីតប្រធានាធិបតី Jacques Chirac អំឡុងពេលការកាន់ទុក្ខយោធានៅសណ្ឋាគារ Hotel des Invalides ក្នុងក្រុងប៉ារីស។