រូបភាព​ជុំវិញ​ពិភពលោក ២៥ កញ្ញា ២០១៩

ទំព័រ​​ទី​បួន​នៃ​ឯកសារ​ប្រាំ​ទំព័រ​ស្តីពី​ការសន្ទនា​តាម​ទូរសព្ទ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ និង​ប្រធានាធិបតី​ថ្មី​របស់​អ៊ុយក្រែន​លោក Volodymyr Zelenskiy កាល​ពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០១៩ ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​​សេតវិមាន​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៩។

អ្នកស្រី Nancy Pelosi ត្រូវ​បាន​អ្នក​សារព័ត៌មាន​​ឡោមព័ទ្ធខណៈដែល​អ្នក​ស្រី​បាន​មកដល់​ដើម្បី​ជួប​ជាមួយនឹង​សមាជិក​គណបក្ស​របស់​អ្នក​ស្រី​បន្ទាប់​ពី​អ្នក​ស្រី​បាន​ប្រកាស​ថា​អ្នក​នឹង​​​ស្នើ​ដាក់​ការ​ទម្លាក់​ប្រធានាធិបតី​ Donald Trump នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៩។

កុមារ​ម្នាក់​ទ្រ​កូន​សត្វ​អណ្តើកសមុទ្រ​មួយ​នៅ​សម្បុក​មួយ​ដែល​ត្រូវ​បាន​ការពារ​នៅ​មជ្ឈមណ្ឌល​សង្រ្គោះ​សត្វ​អណ្តើក​សមុទ្រ​អ៊ីស្រាអែល​នៅ​ឆ្នេរ​សមុទ្រ​មួយ​ភាគខាងជើង​ទីក្រុង​ Tel Aviv ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋ​ដើរ​លើ​ផ្លូវ​ដែល​ត្រូវ​បាន​ខូច​ដោយសារ​មាន​ការ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​ Jatlan ក្បែរ Mirpur ភាគឦសាន​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៩។

ប្រជាជន​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ថតរូប​អំឡុង​វគ្គ​ហ្វឹក​ហាត់​របាំ​មួយ​ដើម្បី​រៀប​ចំ​សម្រាប់​ពិធី​បុណ្យ​ Navratri ជាបុណ្យ​ថ្វាយបង្គំ​ព្រះ​ហិណ្ឌូ Durga ក្នុង​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៩។

កងទាហាន​ចិន​ហ្វឹកហាត់​មុន​នឹង​ការ​ដង្ហែក្បួន​​​រំលឹក​ខួប​លើក​ទី​៧០​នៃ​សារធារណៈរដ្ឋ​ប្រជាមានិត​ចិន​នៅ​ជំរំ​មួយ​ជាយក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៩។

អ្នក​ពន្លត់​អគ្គិភ័យ​នៃ​កងទ័ព​បូលីវី ​ល្បាតតំបន់​មួយ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច​ខ្ទី​ក្នុង​ភូមិ Rancho Grande ទីក្រុង​ Robore ប្រទេស​បូលីវី​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០១៩។

សមាជិក​នៃ​ក្រុម​កូរ៉េខាងត្បូង​សម្តែង​ឲ្យ​នាយករដ្ឋ​មន្ត្រី​ប៊ុលការី​លោក Boyko Borisov នៅ​ក្នុង​ទីក្រុង Kukkiwon នៅ​សាលា World Taekwondo ក្នុង​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៩។