រូបភាព​ជុំវិញ​ពិភពលោក ២៤ កញ្ញា ២០១៩

ប៉ូលិស​កូបកម្ម​ឥណ្ឌូណេស៊ី​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដើម្បី​បំបែក​និស្សិត​បាតុករ​អំឡុង​ការ​ប៉ះទង្គិច​មួយ​នៅ​ខាង​ក្រៅ​សភា​ក្នុង​រដ្ឋ​ធានី​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃអង្គារ​​ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
 

ជនភៀស​ខ្លួន​ស្ថិត​ក្នុង​វាវា​ជួយ​សង្រ្គោះ​ Ocean Viking នៅ​កំពង់ផែ​ Sicilian ទីក្រុង​ Messina ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទិ​២៤​ ខែកញ្ញា ឆ្នាំ២០១៩។

អ្នក​គាំទ្រ​ការ​ផ្លាស់ប្តូរ​របប​ប្រមូល​ផ្តុំ​នៅ​ខាងក្រៅ​ទីស្នាក់ការកណ្តាល​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ថ្ងៃទី​០១នៃ​ការ​តស៊ូមតិ​នៅក្នុង​មហាសន្និបាត​អ.ស.ប.កាលពី​ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុង​ទីក្រុង​ញូវយ៉ក។

បុរស​ម្នាក់​ដើរ​កាត់ភ្លៀង​ធ្លាក់ខ្លាំង​មួយ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រី​លង្កា​កាលពី​ថ្ងៃទី​២៤​ ខែកញ្ញា ឆ្នាំ២០១៩។

កសិករ​ប៉ាឡេស្ទីន​បេះ​ផ្លែ​លម៉ើ​នៅ​ក្នុង​ទីក្រុង​ Deir al-Balah ភាគកណ្តាល​តំបន់ហ្គាហ្សាកាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០១៩។

មនុស្ស​ម្នា​នាំ​គ្នា​សង់ជា​សរសរ​មនុស្ស«Castellers» អំឡុង​ការ​ប្រារព្ធ​ពិធី Saint Merce ក្នុង​ទីប្រជុំ​ជន​ San Jaume ទីក្រុង Barcelona​ ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០១៩។

ស្រ្តី​ម្នាក់​​ដងទឹក​ពីអណ្តូង​មួយ​ក្នុង​សួន​ Warren រដ្ឋ​ធានី​ហារ៉ារេប្រទេស​ស៊ីមបាវ៉េកាលពី​ថ្ងៃទី​២៤​ ខែកញ្ញា ឆ្នាំ២០១៩។

ប្រជាជន​ជាច្រើន​ពាន់នាក់ស្លៀក​សម្លៀក​បំពាក់​សេ្តច​បុរាណ​ ប្រមូល​ផ្តុំ​គ្នា​ដើម្បី​អបអរថ្ងៃបុណ្យ King Shakaក្បែរ​ផ្នូរ​របស់​ព្រមហាក្សត្រ​ដ៏​អស្ចារ្យ​ Shaka នៃ​កុលសម្ព័ន្ធ​Zulu ក្នុទីក្រុង​ Kwadukuza ចម្ងាយ​ប្រមាណ​៩៨គីឡូម៉ែត្រ​ភាគខាងជើង​ទីក្រុង​ Durban កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០១៩។