រូបភាពជុំវិញពិភពលោក ១៦ កញ្ញា ២០១៩

  • VOA English

ក្មេងស្រីជនជាតិប៉ាឡេស្ទីនលេងលោត​អន្ទាក់ខាងក្រៅផ្ទះរបស់នាងនៅជំរំ​ជនភៀសខ្លួន​ Al-Shati នៅក្រុង Gaza។

ផ្នែក​មួយ​នៃ​ព្រៃ​អាម៉ាហ្សូន​ត្រូវ​បាន​ដុតឆ្ការ​ដោយ​កសិករ​នៅ​ក្រុង Rondonia ប្រទេស​ប្រេស៊ីល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ប៉ូលិស​តតាំង​ជាមួយ​នឹង​បាតុករ​អំឡងពេល​បាតុកម្មមួយ​ទាមទារ​ឲ្យ​ប្រធានាធិបតី​លោក Juan Orlando Hernandez ចុះចេញពីតំណែង នៅ​ក្រុង Tegucigalpa ប្រទេស​ហុងឌុយរ៉ាស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ 

 

នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និយាយ​ជាមួយ​នឹងកីឡាការនី​ពានរង្វាន់​វាយតេន្នីស​ Bianca Andreescu ស្របពេលអបអរ​កីឡាការនីរូបនេះ​ជាមួយរដ្ឋមន្រ្តី​ផ្នែក​វិទ្យាសាស្រ្ត និងកីឡា អ្នកស្រី  Kirsty Duncan នៅ​ក្រុង Mississauga រដ្ឋ Ontario កាល​ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ 

ពលរដ្ឋសាទរ​ ខណៈ​ពេល​មាន​ការ​បាញ់កាំជ្រួច​ នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​នៅ​ក្រុង Mexico City ប្រទេស​ម៉ិចស៊ិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ 

មនុស្សម្នាហាត់យោហ្គា​នៅតំបន់ Rio Grande ព្រំដែនរវាងប្រទេស​ម៉ិចស៊ិក និង​សហរដ្ឋអាមេរិក នៅក្រុង​ Ciudad Juarez ប្រទេស​ម៉ិចស៊ិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ 

កីឡាករប្រណាំងរថយន្តមួយនៅក្នុងការប្រកួតប្រណាំងរថយន្តពានរង្វាន់ FIA World Rally Champion ឆ្នាំ២០១៩ នៅក្រុង Marmaris ប្រទេស​តួកគី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ 

អ្នកសម្តែងសៀកម្នាក់ដើរកាន់សួនមួយនៅក្រុងមូស្គូ​ ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ 

តាក់ស៊ីលើទឹកធ្វើប្រតិបត្តិការ​អំឡុងពេលដាក់បង្ហាញសាកល្បងមួយដោយក្រុមហ៊ុន SeaBubbles នៅក្រុងប៉ារីស ប្រទេសបារាំង។