រូបភាពជុំវិញពិភពលោក ១៤ កញ្ញា ២០២០

  • VOA English

កម្មករម្នាក់គូសរង្វង់លើផ្លូវចូលសាលារៀនមួយ ដើម្បីត្រៀមសម្រាប់ការបើកគ្រឹស្ថានសិក្សាឡើងវិញ ដែលបានបិទកាលពីខែមីនា ក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។ 

 

មនុស្សម្នាដើរតាមបណ្តោយបឹង Marine Lake នៅក្រុង West Kirby ប្រទេសអង់គ្លេស។ 

សិស្សសាលាពាក់ម៉ាសទទួលអាកុលសម្លាប់មេរោគមុនពេលចូលរៀននៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។ 

ក្រុមជួយសង្រ្គោះស្វែងរកជនរងគ្រោះក្រោមផ្ទះស​ម្បែង និងយានយន្តដែលរងការឆាបឆេះ បន្ទាប់ពីហេតុការណ៍អគ្គីភ័យក្នុងក្រុង Talent រដ្ឋ Oregon កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

បុគ្គលិករៀបចំសម្រាប់ការបោកគក់​សម្លៀកបំពាក់ពីកន្លែងដែលមានជំងឺកូវីដ១៩ នៅក្នុងបន្ទប់បោកគក់នៃវិទ្យាស្ថានសន្តិសុខសង្គម ក្នុងក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។

អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Silvio Berlusconi ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចាកចេញពីមន្ទីរពេទ្យ San Raffaela កន្លែងដែលលោកទទួលការព្យាបាលជំងឺកូវីដ១៩ និងជំងឺរលាកសួតកម្រិតស្រាល ក្នុងក្រុង Milan។

តារាម៉ូដែលបង្ហាញនូវស្នាដៃអំឡុងពេលពិព័រណ៍ម៉ូដសម្លៀកបំពាក់ Crimean Fashion Week ជិតកំផែងថ្ម White Rock នៅជាយក្រុង Belogorsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។ 

កីឡាករបាល់ឱបអាមេរិកនៃក្រុម​ Washigton Football Team ចាប់ផ្តួលកីឡាករពីក្រុម Philadelphia Eagles អំឡុងពេលការប្រកួតមួយនៅក្រុង Landover រដ្ឋ Maryland កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

ទឹកសន្សឹមជាប់នឹងសំណាញ់ពីងពាងមួយនៅជិតភូមិ Gilching ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។