រូបភាពជុំវិញពិភពលោក ១២ កញ្ញា ២០១៨
វីដេអូថតព្យុះសង្ឃរា Florence ពីស្ថានីយអវកាសអន្តរជាតិ។
កសិករប្រមូលក្រអៅឈូកនៅខេត្ត Jiangsu ប្រទេសចិន។
អ្នកវិទ្យាសាស្រ្តពិនិត្យមើលផ្សិត Calvatia Gigantea ដែលជាផ្សិតធំជាងគេបង្អស់មួយ និងមានឈ្មោះក្រៅហៅថា Puffball នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
អ្នករាំរបាំសម្តែងនៅជិតរូបសំណាក «Into the Wind» អំឡុងពេលពិពរណ៌ Chatsworth Outdoors នៅអគារ Chatsworth House ជិតភូមិន Edensor ប្រទេសអង់គ្លេស។
ក្មេងៗសាកពាក់ស្រោមមុខការពារឧស្ម័នបែបច្នៃមួយ នៅខេត្ត Idlib ប្រទេសស៊ីរី ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធគ្នា ដែលអាចកើតមានឡើងនាពេលខាងមុខ។
បុរសម្នាក់អូសទូកមួយទៅទុកនៅផ្ទះ មុនពេលការមកដល់របស់ព្យុះសង្ឃរា Florence នៅក្រុង Morehead City រដ្ឋ North Carolina កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
អ្នករត់ប្រណាំងចូលនិវត្តន៍លោក Usain Bolt (កណ្តាល) អវកាសជនជាតិបារាំងលោក Jean-Francois Clervoy (ខាងឆ្វេង) និងនាយកប្រតិបត្តិក្រុមហ៊ុន Novespace និងអ្នកតុបតែងផ្នែកខាងក្នុងលោក Octave de Gaulle សប្បាយនឹងបរិយាកាសមិនមានទំនាញផែនដីនៅក្នុងយន្តហោះ Airbus Zero-G នៅប្រទេសបារាំង។
ស្រ្តីម្នាក់ចូលរួមក្នុងការប្រកួតបាញ់ធ្នូនៅអំឡុងពេលការប្រកួត Third Nomad Games ក្នុងក្រុង Cholpon-Ata ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
ក្រុមហ៊ុនចំណូលថ្មី ផ្នែកយានយន្តដើរដោយអគ្គិសនី NIO ពីប្រទេសចិន បង្ហាញរថយន្តរបស់ខ្លួននៅពីមុខផ្សារមូលប័ត្រនៅក្រុងញ៉ូវយ៉ក ដើម្បីអបអរការចុះបញ្ជីលក់ហ៊ុនជាសាធារណៈដំបូង។
រូបថតពីបង្ហាញពីការប្រកួតពានរង្វាន់ជិះទូកក្តោងជុំវិញពិភពលោក នៅតំបន់កោះ Enoshima មុនពេលការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ នៅប្រទេសជប៉ុន។
បុរសម្នាក់ហែលទឹកក្នុងអាងមួយនៅសណ្ឋាគារ Pan Pacific Hotel នៅប្រទេសសិង្ហបុរី។