ព្រឹទ្ធសភាអាមេរិកឆ្ពោះទៅរកការលុបចោលច្បាប់អនុញ្ញាតឱ្យធ្វើសង្គ្រាមចំនួនពីរនៅអ៊ីរ៉ាក់
Your browser doesn’t support HTML5
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកំពុងបោះជំហានទៅមុខក្នុងការលុបចោលច្បាប់ដែលមានអាយុកាលរាប់ទសវត្សរ៍ដែលផ្តល់អំណាចយ៉ាងទូលំទូលាយដល់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់។ កិច្ចប្រឹងប្រែងដែលមានការគាំទ្រពីគណបក្សទាំងពីរនេះបានធ្វើឡើង ខណៈពេលដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនថា សភាត្រូវបញ្ជាក់ឡើងវិញអំពីសិទ្ធិអំណាចរបស់ខ្លួននិងបង្ការកុំឱ្យមានការប្រើប្រាស់កងកម្លាំងយោធាដោយមិនសមស្រប។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOAប្រចាំសភាអាមេរិករាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕