ភ្នំពេញ៖ លោក សុខ សំអឿន និង លោក ប៊ន សំណាងបានញញឹមដាក់ក្រុមគ្រួសារនិងអង្កការក្រៅរដ្ឋាភិបាល នៅពេលដែលអ្នកទាំងពីរបានដើរចេញពីពន្ឋនាគារព្រៃសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
តុលាការកំពូលកម្ពុជា កាលពីថ្ងៃពុធម្ស៉ិលបានសម្រេចទម្លាក់បទចោទនិងសម្រេចដោះលែងឲ្យជនជាប់ចោទជាឃាតករសិប្បនិម្មិតចំនួនពីរនាក់គឺលោកប៊ន សំណាង និងលោកសុខ សំអឿន ឲ្យមានសេរីភាពវិញ។
ជនជាប់ចោទទាំងពីររូបត្រូវបានឃុំខ្លួនអស់រយៈពេលជិតប្រាំមួយឆ្នាំពីបទជាប់ទាក់ទិននឹងអំពើឃាតកម្មលើលោកជា វិជ្ជា ដែលជាមេដឹកនាំសហជីពកម្មករដ៏ល្បីល្បាញកាលពីខែមករា ឆ្នាំ២០០៤។
បន្ទាប់ពីបានដើរចេញពីពន្ឋនាគារ។ លោក ប៊ន សំណាង និងលោកសុខ សំអឿន បានទៅស្រោចទឹកនៅវត្តមួយក្បែរពន្ឋនាគារព្រៃស។
លោក ប៊ន សំណាង ពាក់អាវសនិងមានរូបរាងស្គមបានប្រាប់អ្នកយកព័ត៌មានដោយទឹកមុខញញឹមថា ថ្ងៃនេះជាថ្ងៃល្អដែលតុលាការបានបញ្ចប់ការចោទប្រកាន់លើរូបលោក។
«បាទ! ថ្វីត្បិតតែយឺតពេលបន្តិច តែថ្ងៃនេះជាថ្ងៃល្អ។ លោកបានបញ្ចប់ការចោទប្រកាន់មកលើខ្ញុំបាទ។ គឺលើកនេះខុសពីលើកមុន។ លើកមុននៅក្រៅឃុំបណ្តោះអាសន្នទេ។ លើកនេះគឺលើកលែងការចោទប្រកាន់តែម្តងគឺសប្បាយចិត្តខ្លាំងណាស់»។
លោក ប៊ន សំណាងនិងលោកសុខ សំអឿនត្រូវបានតុលាការកំពូលបានសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នម្តងកាលពីខែធ្នូឆ្នាំ២០០៨។ ក៏ប៉ុន្តែ ជនជាប់ចោទទាំងពីរត្រូវបានអាជ្ញាធរខ្មែរចាប់ឃុំខ្លួននៅពន្ឋនាគារវិញតាមសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។
លោក សុខ សំអឿន ដែលជាជនជាប់ចោទម្នាក់ទៀតបន្ទាប់ពីបានដោះលែងចេញពីពន្ឋនាគារព្រៃសបានប្រកាសថា តុលាការពិតជាមានយុត្តិធម៌មែនបន្ទាប់ពីលោកបានទន្ទឹងរងចាំអស់រយៈពេលជាង១០ឆ្នាំមកហើយ។
«ខ្ញុំសង្ឃឹមថា ចាប់ពីថ្ងៃដែលលោកចៅក្រម ប្រកាសថ្ងៃទិ២៥ ខែកញ្ញា ឆ្នាំ២០១៣នេះ ខ្ញុំមានជំនឿថានៅកម្ពុជានឹងមានយុត្តិធម៌»។
ការសម្រេចប្រកាសដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ដោយតុលាការកំពូល បានកើតមានឡើងស្របពេលនឹងគណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំរបស់ខ្លួនជាលើកដំបូងក្រោយពីការបោះឆ្នោត។
លោក ហុង គឹមសួន ដែលជាមេធាវីការពារក្តីឲ្យជនជាប់ចោទសុខ សំអឿនបានបញ្ជាក់ថា កូនក្តីរបស់លោកមានសិទ្ឋិទាមទារសំណងពីរដ្ឋមកវិញដោយសារតែតុលាការបានរកឃើញថា មិនមានកំហុស។
«បើយើងនិយាយពីនីតិវិធីរបស់តុលាការ ការធ្វើការយូរនេះគឺជារឿងមួយដែលអូសបន្លាយធ្វើឲ្យខូចដល់ប្រយោជន៍ជនត្រូវចោទទាំងពីរ ដែលចុងក្រោយបំផុត គាត់អត់មានទោសពៃរ៍អ្វីទេដែលតុលាការបានលើកលែងការចោទប្រកាន់គាត់ទាំងស្រុងហើយនោះ»។
លោក អំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់សមាគមសិទ្ឋិមនុស្សលីកាដូមានប្រសាសន៍ថា អង្កការសង្គមស៊ីវិលបានរកឃើញតាំងពីដំបូងមកថា អ្នកទាំងពីរនាក់នេះមិនមែនជាឃាតករពិតប្រាកដទេគឺជាឃាដករសិប្បនិមិ្មត។ លោកបានបញ្ជាក់ថា អ្វីដែលយើងសោកស្តាយគឺតុលាការមិនបានឲ្យអ្នកទាំងពីរប្តឹងទាមទារសំណង។
«អញ្ចឹងយើងគិតមើលថា នៅក្នុងប្រទេសអ្នកកាន់លិទ្ឋិប្រជាធិបតេយ្យទាំងមូល ចាប់គេដោយគ្មានរឿង គ្មានបានប្រព្រឹត្តិអ្វី យកមកដាក់គុកប្រាំមួយឆ្នាំហើយមិនឲ្យគេទារសំណង។ តើវាប៉ះពាល់ដល់សិទ្ឋិសេរីភាពរបស់គេយ៉ាងណាខ្លះ»។
លោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ឋនាគារក្នុងម្នាក់ៗចំនួន២០ឆ្នាំពីបទថាបានបាញ់សម្លាប់លោក ជា វិជ្ជា។
លោកជា មុន្នី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ដែលកំពុងដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានសារទរក្នុងលិខិតមួយច្បាប់របស់លោកកាលពីថ្ងៃពុធនិងបានសំណូមពរដល់អាជ្ញាធរស៊ើបអង្កេតរកឃាតករពិតមកផ្តន្ទាទោស៕
តុលាការកំពូលកម្ពុជា កាលពីថ្ងៃពុធម្ស៉ិលបានសម្រេចទម្លាក់បទចោទនិងសម្រេចដោះលែងឲ្យជនជាប់ចោទជាឃាតករសិប្បនិម្មិតចំនួនពីរនាក់គឺលោកប៊ន សំណាង និងលោកសុខ សំអឿន ឲ្យមានសេរីភាពវិញ។
ជនជាប់ចោទទាំងពីររូបត្រូវបានឃុំខ្លួនអស់រយៈពេលជិតប្រាំមួយឆ្នាំពីបទជាប់ទាក់ទិននឹងអំពើឃាតកម្មលើលោកជា វិជ្ជា ដែលជាមេដឹកនាំសហជីពកម្មករដ៏ល្បីល្បាញកាលពីខែមករា ឆ្នាំ២០០៤។
បន្ទាប់ពីបានដើរចេញពីពន្ឋនាគារ។ លោក ប៊ន សំណាង និងលោកសុខ សំអឿន បានទៅស្រោចទឹកនៅវត្តមួយក្បែរពន្ឋនាគារព្រៃស។
«បាទ! ថ្វីត្បិតតែយឺតពេលបន្តិច តែថ្ងៃនេះជាថ្ងៃល្អ។ លោកបានបញ្ចប់ការចោទប្រកាន់មកលើខ្ញុំបាទ។ គឺលើកនេះខុសពីលើកមុន។ លើកមុននៅក្រៅឃុំបណ្តោះអាសន្នទេ។ លើកនេះគឺលើកលែងការចោទប្រកាន់តែម្តងគឺសប្បាយចិត្តខ្លាំងណាស់»។
លោក ប៊ន សំណាងនិងលោកសុខ សំអឿនត្រូវបានតុលាការកំពូលបានសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នម្តងកាលពីខែធ្នូឆ្នាំ២០០៨។ ក៏ប៉ុន្តែ ជនជាប់ចោទទាំងពីរត្រូវបានអាជ្ញាធរខ្មែរចាប់ឃុំខ្លួននៅពន្ឋនាគារវិញតាមសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។
Your browser doesn’t support HTML5