បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ទទូចឱ្យលោកBiden នាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជា
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំអាស៊ានដែលរៀបចំនៅរាជធានីភ្នំពេញនៅថ្ងៃសៅរ៍នេះ។ ក្នុងនោះដែរក៏នឹងលោកប្រធានាធិបតីក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនសមាគមអាស៊ាន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិក។ លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសទទូចឲ្យលោក Biden ផ្តោតលើការនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជាវិញនិងរក្សាការពារអធិបតេយ្យរបស់កម្ពុជាទល់នឹងការពង្រីកឥទ្ធិពលកាន់តែធំរបស់មហាអំណាចចិន។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក សម រង្ស៊ី នៅថ្ងៃសុក្រនេះដូចតទៅ៖