លោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ទៅតុលាការបារាំងរឿងចោទថាសម្លាប់លោក ហុក ឡងឌី តែលោក សម រង្ស៊ី ថាមិនខ្លាច
Your browser doesn’t support HTML5
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង លោក ឌី វិជ្ជា កូនប្រុសរបស់សពលោក ហុក ឡងឌី ដែលជាអតីតស្នងការនគរបាលជាតិ ប្ដឹងលោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងនោះទៅកាន់តុលាការបារាំង ក្រោយពេលដែលលោក រង្ស៊ី បានចោទលោក ហ៊ុន សែន ថាបានសម្លាប់លោក ហុក ឡងឌី ដែលត្រូវគេដឹងថាបានស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ២០០៨ ដោយសាររន្ទះបាញ់នោះ។ តែលោក សម រង្ស៊ី ថាមិនខ្លាច ហើយស្វាគមន៍។ លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសន៍ លោក សម រង្ស៊ី តាមទូរស័ព្ទពីប្រទេសអូស្ត្រាលី។