បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ជឿជាក់ថា ការប្រែប្រួលនយោបាយក្នុងតំបន់ជំរុញឲ្យអន្តរជាតិយកចិត្តទុកដាក់បញ្ហាកម្ពុជា
Your browser doesn’t support HTML5
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកដោយមានការជួបប្រជុំការងារជាមួយនឹងមន្ត្រីនិងសមាជិកសភារបស់សហរដ្ឋអាមេរិកផងដែរ។ លោកបានគូសបញ្ជាក់ពីស្ថានភាពនយោបាយនិងសិទ្ធិមនុស្សដែលធ្លាក់ចុះក្នុងតំបន់ដែលមានដូចជាភូមានិងកម្ពុជាថា ជាពេលវេលាមួយដែលក្រុមអ្នកប្រជាធិបតេយ្យកម្ពុជានៅក្រៅប្រទេស អាចតស៊ូមតិឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំងដល់បញ្ហារបស់កម្ពុជាផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក សម រង្ស៊ី កាលពីថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពេលដែលលោកអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន៕