លោក​សម រង្ស៊ី​បបួល​លោក​ហ៊ុន សែន​បង្កើត​តុលាការ​ឯករាជ្យ​ខណៈ​តុលាការ​បារាំង​ឲ្យ​រួច​ខ្លួន​ពី​បទបរិហារកេរ្តិ៍

Your browser doesn’t support HTML5

តុលាការ​បារាំង​បាន​សម្រេច​កាលពី​ថ្ងៃទី​១០ ខែតុលា ​ឲ្យ​លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ខ្លួន​ពី​បណ្តឹង​បរិហារកេរ្តិ៍​ដែល​បាន​ប្តឹង​ដោយ​លោក ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​លោក ឌី វិជ្ជា​ដែល​ជាកូន​ប្រសារ​ពាក់​ព័ន្ធ​នឹង​ការថ្លែង​ពាក់ព័ន្ធ​នឹង​មរណភាព​​លោក​ហុក ឡង់ឌី​។ ការសម្រេច​របស់​តុលាការ​ឲ្យ​លោកសម រង្ស៊ី​​រួចខ្លួន​ដោយ​ឈរ​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​និង​បំណងល្អ​របស់​លោក​ក្នុង​ការថ្លែង​ដើម្បី​ប្រយោជន៍​សាធារណៈ។ ក្រោយ​ពី​ជ័យជម្នះ​នេះ​លោក​សម រង្ស៊ី​ស្នើ​ឲ្យ​លោកហ៊ុន សែន​គោរព​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ទូទៅ​និង​ត្រូវ​កែទម្រង់​តុលាការ​កម្ពុជា​ឲ្យ​កាត់ក្តី​ដោយ​យុត្តិធម៌​ដូច​តុលាការ​បារាំង​ដែរ។ លោកម៉ែន គឹមសេង​នៃ​វីអូអេ​បាន​សម្ភាស​លោកសម រង្ស៊ី​កាលពី​ថ្ងៃសុក្រ​ទី​១៤​ខែតុលា​នៅក្នុង កម្មវិធី«ប្រភព​ច្បាស់ការណ៍»​(Primary Sources) ​ដូចតទៅ៕