លោក សម រង្ស៊ី សុំឱ្យមេឃុំនិងចៅសង្កាត់អនុវត្តតាមគោលនយោបាយពេលឃោសនា
Your browser doesn’t support HTML5
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្តែផ្តាំឱ្យមេឃុំ និងចៅសង្កាត់ទើបជាប់ឆ្នោតថ្មីគោរពតាមគោលនយោបាយដែលបានដាក់ចេញក្នុងអំឡុងពេលឃោសនា ហើយខិតខំបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធ Skype ជាមួយលោក ម៉ែន គឹមសេងនៃ VOA លោក សម រង្ស៊ី ក៏លើកទឹកចិត្តពលរដ្ឋឱ្យបន្តគាំទ្រគណបក្សសង្គ្រោះជាតិដោយអះអាងថា ការផ្លាស់ប្តូរវិជ្ជមាន នឹងកើតមានឡើង ក្រោយពីការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ លោកក៏បានស្នើសុំឱ្យគណបក្សតូចៗដទៃទៀតមករួមកម្លាំងគ្នាដើម្បីប្រកួតប្រជែងផ្តាច់ព្រ័តជាមួយនឹងគណបក្សបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕