កម្រងរូបភាព៖ មហោស្រព​តន្រ្តី​និង​វប្បធម៌​អាស៊ីអាគ្នេយ៍ Sabaidee Fest

  • VOA Khmer

មនុស្ស​ម្នា​កំពុង​ឈរ​ទស្សនា​ការ​សម្តែង​នៅ​ក្នុង​មហោស្រព​តន្រ្តី​និង​វប្បធម៌​អាស៊ីអាគ្នេយ៍ Sabaidee Fest នៅទីក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី​១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

លោក វណ្ណដា តារាចម្រៀង​រ៉េប​និង​ហ៊ីបហប់កម្ពុជាបង្ហាញ​ខ្លួន​នៅ​ក្នុង​​ក្នុង​មហោស្រព​ Sabaidee Fest នៅក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា កាលពីថ្ងៃទី​១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

លោក វណ្ណថាន បង្ហាញ​ខ្លួន​នៅ​​ក្នុង​មហោស្រព​ Sabaidee Fest ក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា ថ្ងៃទី​១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

លោក វណ្ណដា​​និង​លោក វណ្ណថាន សម្តែង​​​ក្នុង​មហោស្រព​ Sabaidee Fest រដ្ឋ​កាលីហ្វ័រញ៉ា ថ្ងៃទី​១៥ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

លោក វណ្ណដាសម្តែង​​​ក្នុង​មហោស្រព​ Sabaidee Fest ក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា ថ្ងៃទី​១៥ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

លោក​វណ្ណដា លោក​វណ្ណថាន ថតរូប​ជុំ​គ្នា​ក្នុងមហោស្រព Sabaidee Fest រដ្ឋកាលីហ្វ័រញ៉ាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

មនុស្ស​ម្នា​កំពុង​ឈរ​ទស្សនា​ការ​សម្តែង​នៅ​ក្នុង​មហោស្រព​ Sabaidee Fest នៅថ្ងៃទី​១៤ ​មិថុនា ឆ្នាំ២០២៤ នៅទីក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា​។(ចាប ចិត្រា/VOA Khmer)

មនុស្ស​មួយក្រុម​កំពុង​ថតរូប​ជាមួយ​ពាក្យ«Unity» ​ក្នុង​មហោស្រព​ Sabaidee Fest នៅថ្ងៃទី​១៤ ​មិថុនា ឆ្នាំ២០២៤ ទីក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា​។(ចាប ចិត្រា/VOA Khmer)

ស្តង់លក់ម្ហូប​មួយមានដាក់ទង់ជាតិ​ខ្មែរ​នៅ​ ​ក្នុង​មហោស្រព​ Sabaidee Fest នៅថ្ងៃទី​១៤ ​មិថុនា ឆ្នាំ២០២៤ ក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា។(ចាប ចិត្រា/VOA Khmer)

មនុស្ស​ម្នា​ថត​រូបលេង​នៅ​ក្នុង​មហោស្រព​ Sabaidee Fest នៅក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា កាលពីថ្ងៃទី​១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

អ្នកនាង Laura Mam និង​លោក Andrew Mam បង្ហាញខ្លួន​ក្នុងមហោស្រព Sabaidee Fest រដ្ឋកាលីហ្វ័រញ៉ាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

មហោស្រព​តន្រ្តី​និង​វប្បធម៌​អាស៊ីអាគ្នេយ៍ Sabaidee Fest បានប្រារព្ធ​ឡើង​នៅ​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​។ មហោស្រពនេះ​ត្រូវបានប្រារព្ធឡើង​នៅ​ទីក្រុង Chino រដ្ឋ​កាលីហ្វ័រញ៉ា ដោយ​មាន​ការ​ប្រគុំតន្ត្រី​ ការ​សម្តែង​សិល្បៈ​ប្រពៃណី​របស់​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មួយចំនួន រួមទាំងការ​តាំង​ពិព័រណ៍​វប្បធម៌ និង​ស្តង់​ម្ហូបអាហារ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា ថៃ និង​ឡាវជាដើម។ តារា​ចម្រៀងរ៉េប​និងហ៊ីបហប់កម្ពុជា​ គឺ​លោក វណ្ណដា និង​វណ្ណថាន​ បាន​មក​សម្តែងលើកទី១​នៅ​សហរដ្ឋ​អាមេរិក។ នេះ​ជា​កម្រងរូបភាព​ខ្លះៗ​នៃ​មហោស្រព Sabaidee Fest។