កម្រងរូបភាព៖ រុស្ស៊ីដើរជួបជុំគ្នាកាន់ទុក្ខមេដឹកនាំបក្សប្រឆាំងដែលត្រូវគេបាញ់សម្លាប់
Indian Air Force soldiers throw their rifles during the full-dress rehearsal for Indian Air Force Day at the Hindon air force station on the outskirts of New Delhi.
ទង់ជាតិប្រទេសរុស៊្សីត្រូវបានថតជាប់ក្នុងការដើរដង្ហែរជាក្បួនកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ដើម្បីរំលឹកដល់អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំង គឺលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។
ផ្កានិងក្រដាសផ្សព្វផ្សាយដែលសរសេរថា «សម្លាប់ការឃោសនា ប្រយុទ្ធ!» ជាមួយនឹងរូបភាពវិហារ St. Basil នៅពីក្រោយ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សី កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ត្រូវបានឃើញនៅក្បែរកន្លែងដែលលោក Boris Nemtsov ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រនៅក្បែរវិមានក្រឹមឡាំង។
មនុស្សជាច្រើនបានកាន់បដាដ៏ធំដែលសរសេរថា «គ្រាប់កាំភ្លើងទាំងអស់សម្រាប់យើងគ្រប់គ្នា អ្នកក្លាហានមិនដែលស្លាប់នោះទេ!» ខណៈដែលពួកគេបានដើរជួបជុំគ្នានៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សីដើម្បីរំលឹកដល់មេដឹកនាំបក្សប្រឆាំងលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។
ប៉ូលីសបង្ក្រាបកុប្បកម្មឈរការពារ ក្នុងអំឡុងពេលដើរដង្ហែក្បួនដោយអ្នកគាំទ្របក្សប្រឆាំងកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ដើម្បីរំលឹកដល់មេដឹកនាំបក្សប្រឆាំងគឺលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។
ប្រជាជនកាន់ទង់ជាតិប្រទេសរុស៊្សីខណៈដែលពួកគេបានដើរជួបជុំគ្នាជាមួយនឹងបដាសរសេរថា «ខ្ញុំមិនខ្លាច ប្រយុទ្ធ!» នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សី នៅក្បែរកន្លែងដែលមេដឹកនាំបក្សប្រឆាំងលោក Boris Nemtsov ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។
លោកDmitry Gudkov សមាជិកសភារុស៊្សីចូលរួមការដង្ហែក្បួនកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សី ដើម្បីរំលឹកដល់អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំង គឺលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។
មេដឹកនាំបក្សប្រឆាំងនិងអតីតប្រធានាធិបតីរុស៊្សីលោក Mikhail Kasyanovស្តាំ និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងសកម្មជនបក្សប្រឆាំងលោក Ilya Yashin ឆ្វេង ក្នុងអំឡុងពេលដើរដង្ហែក្បួនកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សី ដើម្បីរំលឹកដល់អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំង គឺលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។