រដ្ឋសភា​និង​ព្រឹទ្ធសភា​រុស្ស៊ី​យល់​ព្រម​ធ្វើ​ឧបសម្ព័ន្ធ​តំបន់​៤​របស់​អ៊ុយក្រែន

Your browser doesn’t support HTML5

សភា​ជាន់ខ្ពស់​របស់​រុស្ស៊ី​បានផ្តល់​សច្ចាប័ន​នៅថ្ងៃអង្គារ​នេះ​លើ​សន្ធិសញ្ញា​ជាមួយ​តំបន់​អ៊ុយក្រែន​ចំនួន​បួន​ដើម្បី​បញ្ចូល​ទៅក្នុង​ប្រទេស​រុស្ស៊ី។ តំបន់​ទាំងបួន​មាន​ Donetsk តំបន់ Luhansk តំបន់ Kherson និង​តំបន់ Zaporizhzhia។ ការយល់ព្រម​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​សភា​ជាន់ទាប​បាន​យល់ព្រម​កាលពី​ថ្ងៃចន្ទ​លើ​សន្ធិសញ្ញា​នេះ​បន្ទាប់ពី​ «ការធ្វើប្រជាមតិ»​ ដែល​រៀបចំ​ដោយ​វិមាន​ក្រឹមឡាំង​នៅក្នុង​តំបន់​ទាំងបួន។ ប្រធានាធិបតី​រុស្ស៊ី ​លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបាន​គេរំពឹង​ថា​នឹង​ចុះហត្ថលេខា​យ៉ាង​ឆាប់រហ័ស​លើ​សន្ធិសញ្ញា​ដែល​បាន​ផ្តល់​សច្ចាប័ន ​ដើម្បី​បញ្ចប់​ដំណើរការ​ស្រូប​យក​តំបន់​ទាំងនេះ ​បើទោះបីជា​ការប្រយុទ្ធគ្នា​ដ៏ខ្លាំងក្លា​នៅតែបន្តកើតមាន​នៅក្នុង​តំបន់​ទាំងនោះ​ក៏ដោយ។ លោកម៉ែន គឹមសេង​នៃ​វីអូអេ​សូម​ជូន​សេចក្តី​រាយការណ៍​ក្នុង​កម្មវិធី​«ប្រភព​ច្បាស់ការណ៍»(Primary Sources) ​ដូចតទៅ៖