វ៉ាស៊ីនតោន —
សមាជិកនៃគណបក្សកាន់អំណាចបានស្នើសុំច្បាប់មួយដើម្បីដាក់ទោសជនទាំងឡាយណាដែលបដិសេធមិនទទួលស្គាល់ថាមានអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តី ព្រាងច្បាប់ដែលវីអូអេខេមភាសាទទួលបាននៅថ្ងៃអង្គារនេះបញ្ជាក់ថារាល់ការមិនទទួលស្គាល់ឬការសម្រាល ការបដិសេធឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្មឬការលើកដំឡើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់ទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលដល់បួនលានរៀលហើយសម្រាប់នីតិបុគ្គលអាចពិន័យពី៥០.០០០.០០០ដល់៥០០.០០០.០០រៀល។
របបខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជាពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩ ហើយមានពលរដ្ឋកម្ពុជាចំនួន១,៧លាននាក់ត្រូវបានសម្លាប់និងស្លាប់ដោយសារការបង្អត់អាហារនិងធ្វើពលកម្មហួសកម្លាំង។
សេចក្តីព្រាងច្បាប់នេះត្រូវបានដឹកនាំស្នើឡើងដោយលោកជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជានិងចុះហត្ថលេខាគាំទ្រដោយសមាជិសភាគណបក្សប្រជាជន៦នាក់ផ្សេងទៀត។
លោកជាម យៀប បានបញ្ជាក់ក្នុងលិខិតថ្លែងហេតុផ្ញើជូនទៅលោកហេង សំរិន ប្រធានសភាជាតិថា៖
«ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខាងលើនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងសម័យនោះនិងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃ»។
យ៉ាងណាក៏ដោយច្បាប់នេះត្រូវបានគេគិតថាជាការឆ្លើយតបនឹងអត្ថាធិប្បាយរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិទាក់ទងនឹងគុកទួលស្លែងដែលជាអត្ថាធិប្បាយមួយដែលលោកកឹមសុខាបដិសេធថាមិនបានថ្លែងឡើយ។ ជនរងគ្រោះនៃគុកទួលស្លែងចោទថា លោកកឹម សុខាបានប្រមាថថាគុកនេះសិប្បនិមិ្មតហើយរៀបចំដោយវៀតណាមដែលជាការប្រមាថដល់ការឈឺចាប់របស់ពួកគេ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានថ្លែងតាមរយៈសារអ៊ីម៉េលកាលពីថ្ងៃច័ន្ទថា គណបក្សលោកនឹងស្នើឱ្យបន្ថែមចំណុចដែលនឹងដាក់ទោសជនទាំងឡាយណាដែលរំលោភនឹងមុខតំណែងនយោបាយ ហើយចូលជ្រៀតជ្រែកក្នុងនីតិវិធីរបស់តុលាការដោយចាត់ទុកថា នេះជាការរំខានដល់យុត្តិធម៌និងរារាំងដំណើរការកាត់ទោសអតីតមេខ្មែរក្រហមដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនេះ៕