វ៉ាស៊ីនតោន —
ក្រុមមន្ត្រីគណបក្សគ្រប់គ្រងប្រទេសមានជំនឿថា នឹងឈ្នះការបោះឆ្នោតខាងមុខ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកសុខ ខេមរានៃវីអូអេ ដែលបានសម្ភាសតាមទូរស័ព្ទជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានរាយការណ៍ថា ក្រុមមន្ត្រីគណបក្សគ្រប់គ្រងប្រទេសបានអះអាងថា គណបក្សពួកគេបានធ្វើការអភិវឌ្ឍប្រទេសគ្រប់វិស័យ បានធានាស្ថិរភាព នាំមកនូវសន្តិភាព និងមាននយោបាយត្រឹមត្រូវផ្សេងៗទៀតដែលអាចធ្វើឲ្យប្រជាពលរដ្ឋអ្នកបោះឆ្នោតនៅតែទុកចិត្តនិងបោះឆ្នោតជូន។
នៅពេលការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រកាន់តែខិតជិតមកដល់ ក្រុមមន្ត្រីគណបក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជាថ្លែងថា ពួកគេមានជំនឿមាំថា នឹងបានទទួលជ័យជំនះពីការបោះឆ្នោតខាងមុខនេះ ទោះបីជាមេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ីវិលមកកាន់ប្រទេសកម្ពុជាវិញក្តី។
គណបក្សប្រជាជនកម្ពុជាបានធ្វើយុទ្ធនាការជាមួយនឹងកម្មវិធីនយោបាយ សំខាន់ៗរបស់ខ្លួនជាច្រើន ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន សាលារៀន វត្តអារាមក៏ដូចជាការរក្សាបានសន្តិភាពរបស់ប្រទេសក្រោយពីសង្គ្រាមជាច្រើនទសវត្សរ៍។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវីអូអេផ្នែកខេមរភាសាជាបន្តបន្ទាប់ មន្ត្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា ស្នាដៃនិងសមិទ្ធិផលទាំងនេះអាចនឹងគ្រប់គ្រាន់សម្រាប់ជោគជ័យក្នុងពេលបោះឆ្នោត។
លោកហ៊ុន ណេង បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាអភិបាលខេត្តកំពង់ចាម បានថ្លែងថា លោកសង្ឃឹមថា គណបក្សប្រជាជនត្រូវតែឈ្នះឆ្នោត ព្រោះគណបក្សប្រជាជនធ្វើកិច្ចការល្អជាច្រើន។
លោកនិយាយថា៖ «ទី១ ធំគឺគេមិនភ្លេចទេការរស់ឡើងវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ទី២គេទប់ស្កាត់មិនឲ្យរបបប៉ុល ពតវិលត្រឡប់មកវិញ ជានយោបាយឈ្មះៗ។ ទី៣ គេអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ មានស្ថិរភាពនយោបាយ មានសន្តិសុខសង្គម សណ្តាប់ធ្នាប់ល្អ អត់មានអីទៀតទេ គិតតែខំអភិវឌ្ឍប្រទេសជាតិ។ រឿងហ្នឹងជាចំណុចសំខាន់។ តើនរណា រត់ទៅចូលព្រៃទៀត? តើនរណារត់ទៅចូលសង្គ្រាមទម្លាក់គ្រាប់បែកឲ្យអាមេរិកាំងទម្លាក់គ្រាប់បែកទៀត? គេគិតតែខំអភិវឌ្ឍប្រទេសជាតិបានល្អប្រសើរតែប៉ុណ្ណឹង»។
គណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិបានស្វាគមន៍ការវិលត្រឡប់មក កម្ពុជាវិញរបស់លោកសម រង្ស៉ី បន្ទាប់ពីបាននិរទេសខ្លួនជាងបីឆ្នាំ។ គណបក្សជំទាស់មួយនេះបានធ្វើយុទ្ធនាការប្រឆាំងនឹងបញ្ហាពុករលួយ និងការធ្វើឲ្យប្រសើរឡើងចំពោះបញ្ហាសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្នាន។
លោកហ៊ុន ណេងបានអះអាងថា យុទ្ធសាស្ត្រឃោសនារបស់គណបក្សជំទាស់មិនមានប្រសិទ្ធិភាពដូចគណបក្សប្រជាជនកម្ពុជា ដែលមានរចនាសម្ព័ន្ធរឹងមាំនោះទេ។
លោកនិយាយថា៖ «រីឯគណបក្សប្រឆាំងជារឿងធម្មតាតែមកគឺលើកតែពីរឿងប៉ុណ្ណឹងគឺពុករលួយ ផ្តាច់ការ តែប៉ុណ្ណឹង។ (គណបក្សប្រឆាំង) ប្រទេសណាក៏លើកតែប៉ុណ្ណឹង! ឮទេ? ឃើញហើយប្រទេសណានោះគឺលើកតែប៉ុណ្ណឹង។ ប៉ុន្តែរឿងអីដែលប្រជាជនគេនៅតែបោះឆ្នោតឲ្យ (គណបក្សប្រជាជនដដែល) វាមូលហេតុអី? អាហ្នឹងទៅសួរប្រជាជនខ្លួនឯងទៅ»។
គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោត៩០អាសនៈក្នុងសភាដែលមានអាសនៈសរុប១២៣កាលពីការបោះឆ្នោតឆ្នាំ២០០៨។ អាសនៈនេះបានធ្វើឲ្យមានសំឡេងច្រើនលើសលុបក្នុងរដ្ឋសភា ដែលគណបក្សជំទាស់គឺគណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្សរួមគ្នាមានតែ២៩អាសនៈ។
ក្រុមមន្ត្រីគណបក្សជំទាស់អះអាងថា ពួកគេក៏មានឱកាសឈ្នះអាសនៈច្រើនក្នុងសភា ដែលចេញពីការបោះឆ្នោតថ្ងៃអាទិត្យខាងមុខនេះដែរ ហើយយ៉ាងហោចណាស់ក៏ទំនងជាមានសំឡេងគ្រប់គ្រាន់សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះមួយដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកជា ចំរើន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានៅខេត្តកណ្តាល បានអះអាងថា គណបក្សគ្រប់គ្រងប្រទេសនឹងបន្តឈ្នះសំឡេងច្រើនលើសលុប ដោយសារថា មួយផ្នែកគឺប្រជាប្រិយភាពរបស់គណបក្សនៅឯទីជនបទ និងអ្នកបោះឆ្នោតជាទូទៅ។
លោកនិយាយថា៖ «ខ្ញុំយល់ថា នេះមិនមានអីជាបញ្ហាចោទទេ។ គណបក្សកាន់អំណាចមានប្រព័ន្ធឃោសនា និងការរកសំឡេងឆ្នោតទៅដល់ថ្នាក់មូលដ្ឋានតាមវិធីផ្សេងៗគ្នាទាំងអស់»។
លោកបានអះអាងថា ការវិលត្រឡប់មកវិញរបស់លោកសម រង្ស៉ីមិនមែនជាការគំរាមទេ តែជាការដែលបញ្ឈប់ការរិះគន់ខ្លះមកលើគណបក្សគ្រប់គ្រងប្រទេសវិញទេ។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មន្ត្រីសិទ្ធិមនុស្ស និងក្រុមអ្នកសង្កេតការណ៍នយោបាយ បាននិយាយថា ការបោះឆ្នោតឆ្នាំនេះអាចនឹងបាត់បង់ភាពស្របច្បាប់ ប្រសិនបើមេដឹកនាំគណបក្សជំទាស់មិនបានចូលរួមក្នុងការប្រកួតប្រជែងពេញលេញក្នុងការបោះឆ្នោត។ លោកសម រង្ស៉ីបានវិលត្រឡប់មកវិញ តែតាមច្បាប់បោះឆ្នោតបច្ចុប្បន្ន លោកមិនអាចមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យទេ។
លោកជា ចំរើនបានវាយតម្លៃខ្ពស់ចំពោះការអនុញ្ញាតឲ្យលោកសម រង្ស៉ីបានវិល ត្រឡប់មកវិញ។ លោកនិយាយថា៖ «ចំពោះខ្ញុំផ្ទាល់យល់ឃើញថា ការលើកលែងទោសតាមសំណើរបស់សម្តេចតេជោហ៊ុន សែនដើម្បីឲ្យឯកឧត្តមសម រង្ស៉ីចូលស្រុកនេះគឺសំដៅធ្វើឲ្យមានការរីកចម្រើនប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ សំខាន់ជាងហ្នឹងទៀតគឺបង្ហាញអំពីភាពជានានឹងគ្នាក្នុងការសាមគ្គីផ្ទៃក្នុងនិងក្រៅប្រទេសហ្នឹង ឲ្យមានភាពល្អប្រសើរឡើងដើម្បីឲ្យប្រទេសយើងនេះទទួលស្គាល់ដោយពិភពលោកទាំងមូល»។
សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាគឺលោកម៉ុង ឫទ្ធី ជាអ្នកវិនិយោគដ៏ធំផ្នែកកសិកម្មនិងវិស័យផ្សេងទៀត។ លោកបានអះអាងថាគណបក្សជំទាស់មិនអាចប្រកួតប្រជែងនឹងគណបក្សគ្រប់គ្រងប្រទេសបានទេ ហើយមិនសមដឹកនាំរដ្ឋាភិបាលនៅឡើយដែរ។ លោកបាននិយាយឌឺដងថា សូម្បីតែដឹកនាំក្រុមហ៊ុនម៉ុងឫទ្ធីរបស់លោកក៏គណបក្សជំទាស់មិនអាចគ្រប់គ្រងនិងធ្វើបានផង។ លោកថ្លែងថា រដ្ឋាភិបាលបច្ចុប្បន្នបានដឹកនាំប្រទេសឲ្យមានការរីកចម្រើនសេដ្ឋកិច្ចនិងមានគោលនយោបាយសំខាន់ៗដ៏ទៃទៀតសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លោកថ្លែងថា៖ «អញ្ចឹងខ្ញុំមើលថា កំណើននេះ វាបានមកពីវិស័យកសិកម្មផង ហើយនឹងវិស័យកាត់ដេរមួយចំនួនផង។ ហើយខ្ញុំឃើញថា ទោះបីជាជិតបោះឆ្នោតក៏ដោយ ក៏ការសាងសង់ ការអភិវឌ្ឍនានាទាំងអស់គឺអត់មាន ឃើញឈប់ទេគឺនៅតែដំណើរការធម្មតា»។
សមាជិកសភាម្នាក់ទៀតគឺលោកជាម យៀបជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានិងជាបេក្ខជននៅមណ្ឌលព្រៃវែង។ លោកថ្លែងថាសមិទ្ធិផលជាច្រើនរបស់គណបក្សប្រជាជនបានផ្តល់ឲ្យមកវិញនូវជោគជ័យរាល់ការបោះឆ្នោត។
លោកថ្លែងថា៖ «ក្នុងការបោះឆ្នោតសកលក្តី អសកលក្តី គណបក្សប្រជាជនកម្ពុជាតែងតែទទួលបានជោគជ័យភ្លូកទឹកភ្លូកដី។
ការបោះឆ្នោតជ្រើសរើសសភាក្តី ក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ក្តីគឺថា បានទទួលជោគជ័យជានិច្ចកាល អត់ដែលបានចាញ់នរណាទេ»។
លោកជាម យៀបបានអះអាងបន្ថែមថា៖ «យើងអត់មានព្រួយបារម្ភជាមួយនរណា អត់ឈឺក្បាលជាមួយគណបក្សប្រឆាំង ឬមួយក៏ជាមួយសហគមន៍អន្តរជាតិ ឬនរណាដែលចង់បំផ្លិចបំផ្លាញឬចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជាទេ»។
លោកបានសង្កត់ធ្ងន់ថា ការកាត់បន្ថយភាពក្រីក្រ ការធ្វើឲ្យមានកំណើន សេដ្ឋកិច្ច ហេដ្ឋារចនាសម័ន្ធ បញ្ហាដីធ្លី បញ្ហាស្ថិរភាព បញ្ហាសន្តិភាពនិងបញ្ហាផ្សេងៗទៀត ស្ថិតនៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់។
លោកបកស្រាយថា៖ «អញ្ចឹងទេ គណបក្សនេះនឹងបន្តយុទ្ធសាស្ត្រចតុកោណជំហ៊ានទី៣ដែលសម្តេចអគ្គសេនាបតីតេជោហ៊ុន សែនជាទីគោរពស្នេហារបស់យើងខ្ញុំ ដែលបានរៀបចំរួចរាល់អស់ហើយ។ បើសិនជាគណបក្សនេះនឹងឈ្នះឆ្នោតនៅអាណតិទី៥ ក៏ដូចជាអាណតិបន្តទៅទៀត នឹងបន្តគោលនយោបាយនេះ»។
លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឈរឈ្មោះនៅមណ្ឌលសៀមរាប។ លោកបានអះអាងថា ការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកើតឡើងដោយសារសន្តិភាពដែលគណបក្សនេះបានរក្សាសម្រាប់ប្រទេស។
លោកនិយាយថា៖ «រឿងទាំងអស់គឺត្រូវតែធ្វើ។ តែអ្វីដែលសំខាន់ជាងគេបំផុតនោះគឺយើងធានាដាច់ខាតថា ត្រូវតែពង្រឹងឲ្យបាននូវសន្តិភាពដ៏ពេញលេញមួយដើម្បីយើងមានឱកាសក្នុងការធ្វើការអភិវឌ្ឍ។ នេះគឺជាបញ្ហាស្នូលបំផុត»។
គណបក្សប្រជាជនកម្ពុជាទទួលរងនូវការរិះគន់ចំពោះបញ្ហាដោះស្រាយរឿងជម្លោះដីធ្លី ជាពិសេសដីសម្បទានសេដ្ឋកិច្ចដែលមានពលរដ្ឋរាប់ពាន់គ្រួសារត្រូវគេបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេ។ បញ្ហានេះបានធ្វើឲ្យមានការតវ៉ា និងបាតុកម្មដែលពេលខ្លះមានអំពើហិង្សាកើតឡើងផងដែរ។
ក៏ប៉ុន្តែលោកងួន ញ៉ិលជាអនុប្រធានទី១នៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន និងឈរឈ្មោះនៅខេត្តកំពង់ធំ។ លោកបានអះអាងថា ការរិះគន់ទាំងនេះមិនប៉ះពាល់ដល់គណបក្សរបស់លោកដែលបានបម្រើប្រទេស ជួយដោះស្រាយបញ្ហាទាំងនេះ និងបន្តដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនោះទេ។
លោកនិយាយថា៖ «អ្នកបោះឆ្នោតគួរតែបោះឆ្នោតជូនអ្នកដែលធ្វើការដើម្បីបុព្វហេតុប្រជាជន ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ វាច្បាស់លាស់ហើយប្រជាជន ប្រជាជាតិចង់បាននូវអ្វីដែលសន្តិភាព ហើយនឹងការ អភិវឌ្ឍ ហើយមិនចង់បានអ្វីក្រៅតែពីសុខសន្តិភាព និងការអភិវឌ្ឍនោះទេ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ខាងមុខ។ គណបក្សចំនួន៨បានចូលរួមប្រកួតប្រជែងយកជ័យជំនះក្នុងការបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដឹកនាំប្រទេស។ ប្រជាពលរដ្ឋជាង៩លាន៦សែននាក់មានសិទ្ធិបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាបានអះអាងជាឯកតោភាគីថា ខ្លួនមានសមាជិកដល់ទៅជាង៥លាន៧សែននាក់ដែលក្រុមមន្ត្រីគណបក្សអះអាងថា អាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជារក្សាជោគជ័យរបស់ខ្លួនបាន៕