មានគោលការណ៍មួយចំនួនដើម្បីបញ្ជៀសការបន្ទុចបង្អាក់ក្នុងការជជែកដេញដោលគ្នារវាងលោក Trump និងលោក Biden
Your browser doesn’t support HTML5
ប្រធានាធិបតីអាមេរិកលោក Joe Biden និងគូប្រជែងរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ គឺលោក Donald Trump មកដល់ពេលនេះ បានយល់ព្រមទទួលយកការជជែកដេញដោលទល់មុខគ្នាចំនួន ២ ដង។ អ្នករៀបចំកម្មវិធីនេះបានកំណត់គោលការណ៍មួយចំនួន ដើម្បីធ្វើឱ្យកម្មវិធីនេះប្រព្រឹត្ត ទៅមានលក្ខណៈប្រសើរត្រឹមត្រូវ។ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើកម្មវិធីជួបដេញដោលទល់មុខគ្នានេះ នឹងជួយឱ្យអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្ត នឹងផ្លាស់ប្តូរការសម្រេចរបស់គេឬយ៉ាងណានោះទេ ជាពិសេសលើកត្តាពេលវេលា។ អ្នកយកព័ត៌មានវីអូអេ អ្នកស្រី Veronica Balderas Iglesias រាយការណ៍លម្អិត។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕