វិស័យយេនឌ័រក្លាយជាអត្តសញ្ញាណអ្នកស្រី រស់ សុភាព មុនចូលនិវត្តន៍
Your browser doesn’t support HTML5
នៅវ័យ៦០ឆ្នាំ អ្នកស្រី រស់ សុភាព សម្រេចចិត្តចូលនិវត្តន៍ ក្រោយប្រឡូកការងារក្នុងវិស័យសង្គមស៊ីវិលអស់ជាង៣០ឆ្នាំ។ អ្នកស្រីឆ្លុះបញ្ចាំងអំពីការវិវត្តនៃស្ថានភាពយេនឌ័រ តាមបទពិសោធន៍ការងារ និងជីវិតរបស់អ្នកស្រីផ្ទាល់ ដែលឆ្លងកាត់ការតស៊ូមតិដើម្បីសមភាពយេនឌ័រ។ អ្នកនាង ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ នៃ VOA បានសន្ទនាជាមួយ អ្នកស្រី រស់ សុភាព នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) នៅក្នុងគេហដ្ឋានរបស់អ្នកស្រី នៅរាជធានីភ្នំពេញ៕