គម្រោងពាណិជ្ជកម្មមហាអំណាចអាមេរិក (B3W) និងចិន (BRI)
Your browser doesn’t support HTML5
នៅដើមខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) សហរដ្ឋអាមេរិក បានប្រកាសគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីមួយហៅថា «គម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើរ ឬ Build Back Better World (B3W)» ដើម្បីជួយបណ្តាប្រទេសប្រាក់ចំណូលទាបនិងមធ្យម ឲ្យទប់ទល់នឹងការរីករាលដាលនៃឥទ្ធិពលចិន។ គម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើរ B3W នេះ គឺជាឆ្លើយតបរបស់បណ្តាប្រទេសប្លុកសេរីដឹកនាំដោយសហរដ្ឋអាមេរិក ទៅកាន់គម្រោងអភិវឌ្ឍន៍ «ក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ Belt & Road Initiative (BRI)» របស់ចិន។ នៅភាគទី១ រដូវកាលទី២ នៃកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា លោក ប៉ូច រាសី និងលោក ម៉ែន គឹមសេង នៃ VOA នឹងពិភាក្សាផ្តោតលើ ការប្រកូតប្រជែងដណ្តើមឥទ្ធិពលលើពិភពលោករបស់មហាអំណាចទាំងពីរតាមរយៈគម្រោងអភិវឌ្ឍន៍ដ៏ធំមហិមារបស់ពួកគេ។