ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០១៦​ ក្នុង​ទីក្រុង​ Rio de Janeiro

កីឡាការនី​ Daria Spiridonova មកពី​ប្រទេស​រុស្ស៊ី​ ប្រកួត​ក្នុងវិញ្ញាសា​កីឡាកាយ​សម្ព័ន្ធ​ក្នុងវគ្គ​គុណវុឌ្ឍិ​កីឡាការនី។

កីឡាការនី​ប្រទេស​ប្រេស៊ីល​ Marta (ខាងឆ្វេង​) លោតផ្លោះ​រំលង​កីឡាការនី​ចាំទី​ Hedvig Lindahl នៅ​ពេល​ដែល​នាង​ព្យាយាម​ស៊ុត​បញ្ចូលទី​ក្នុងវគ្គ​ប្រកួតកីឡា​បាល់ទាត់​អូឡាំពិក​ស្រ្តី​ក្នុងក្រុម​ E រវាង​ក្រុម​ជម្រើស​ជាតិ​ប្រទេស​ស៊ុយអែត​ និង​ប្រទេស​ប្រេស៊ីល​ នៅ​ពហុកីឡា​ដ្ឋាន​អូឡាំពិក​ Rio។

កីឡាការនី​ Serena Williams មក​ពីសហរដ្ឋ​អាមេរិក​នឹងឈាន​ជួប​ប្រកួត​សាជាថ្មី​ជាមួយ​នឹង​កីឡាការនី​ Daria Gavrilova មក​ពីប្រទេស​អូស្ត្រាលី​ ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០១៦​ ក្នុង​ទីក្រុង​ Rio de Janeiro ថ្ងៃទី​៧ ខែ​សីហា​ ឆ្នាំ​២០១៦។ 

កីឡាការនី​ Majlinda Kelmendi មក​ពី​ប្រទេស​ Kosovo បង្ហាញ​ទឹកមុខ​បន្ទាប់​ពីឈ្នះ​មេដាយ​មាស​ នៃ​ការប្រកួត​កីឡា​វិញ្ញាសា​ Judo ស្រ្តី​ទម្ងង់​ ៥២​គីឡូក្រាម​ ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០១៦​ ក្នុង​ទីក្រុង​ Rio de Janeiro ថ្ងៃទី​៧ ខែ​សីហា​ ឆ្នាំ​២០១៦។

កីឡាការនី​ Katinka Hosszu មកពី​ប្រទេស​ហុងហ្គារី​សាទរ​នឹង​ការបំបែក​កំណត់ត្រា​ពិភពលោក​ថ្មី​ និង​ឈ្នះ​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​កីឡា​វិញ្ញាសា​ហែលទឹក​ត្រឡប់​ស្រ្តី​ទោល​ចម្ងាយ​៤០០ម៉ែត្រ​ ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០១៦ ថ្ងៃទី​៦ ខែ​សីហា​ ឆ្នាំ​២០១៦។

កីឡាករ​ Michael Phelps ហែល​ទឹក​ក្នុង​វគ្គ​ហ្វឹកហាត់​មុនពេល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០១៦ ថ្ងៃទី​២ ខែ​សីហា​ ឆ្នាំ​២០១៦។

កីឡាការនី​វិញ្ញាសា​បាញ់កាំភ្លើង​ ជនជាតិ​អាមេរិក​ បាន​ឈ្នះមេដាយ​មាស​ក្នុង​វិញ្ញាសា​បាញ់​កាំភ្លើង​ប្រើខ្យល់​ ក្នុងទីក្រុង​ Rioថ្ងៃទី​៦ ខែ​សីហា​ ឆ្នាំ​២០១៦។

កីឡាការនី​ Gabrielle Douglas ហ្វឹកហាត់​លើ​បំពង់​ចម្រឹង​មុនពេល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០១៦ ថ្ងៃទី​៤ ខែ​សីហា​ ឆ្នាំ​២០១៦។

កីឡាការនី​ Alessandra Perilli មក​ពី​ប្រទេស​ San Marino ប្រកួត​​ក្នុង​វិញ្ញាសា​ស្រ្តីបាញ់​កាំភ្លើងបាញ់​ព្រាប​ ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០១៦ ថ្ងៃទី​៤ ខែ​សីហា​ ឆ្នាំ​២០១៦។

កីឡាការនី​ Yulia Efimova ប្រកួត​ក្នុង​វិញ្ញាសា​ស្រ្តីហែល​ទឹកក្បាច់​កង្កែប​ចម្ងាយ​១០០ម៉ែត្រ​ ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០១៦ ថ្ងៃទី​៤ ខែ​សីហា​ ឆ្នាំ​២០១៦។

អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់​របស់​ប្រទេស​ម៉ិកស៊ិក​ រីករាយ​សាទរ​នៃលទ្ធផល​ការប្រកួត​កីឡា​បាល់ទាត់​បុរស​រវាងក្រុម​ប្រទេស​ម៉ិកស៊ិក និងក្រុម​ប្រទេស ​Fiji នៅ​កីឡាដ្ឋាន​ Fonte Nova ក្នុង​ទីក្រុង Salvador ប្រទេស​ប្រេស៊ីល​ ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៦។ ក្រុមប្រទេស​ម៉ិកស៊ិក​ឈ្នះ ក្នុង​លទ្ធផល​៥-១។