សកម្មជនសិទ្ធិមនុស្សបាតុកម្មនៅមុខស្ថានទូតខ្មែរនៅក្រុងបាងកក
Your browser doesn’t support HTML5
សកម្មជនសិទ្ធិពលកររាប់សិបនាក់ជួបជុំគ្នានៅមុខស្ថានទូតខ្មែរនៅក្រុងបាងកកនៅថ្ងៃសុក្រនេះ ថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែន ក្រោយពីការបង្ក្រាបដោយហិង្សាលើបាតុករប្រឆាំងរដ្ឋាភិបាល និងកូដកម្មរបស់កម្មករ នៅរាជធានីភ្នំពេញថ្មីៗនេះ។ នៅថ្ងៃសុក្រនេះដែរ ពេលជួបអ្នកគាំទ្រនៅខេត្តសៀមរាប លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក៏បានថ្កោលទោសការប្រើអំពើហិង្សានេះដែរ។ ទីភ្នាក់ងារព័ត៌មាន The Associate Press រាយការណ៍ក្រុងបាងកកនិងពីខេត្តសៀមរាប៕